ដើមព្នៅមានសារ ប្រយោជន៍ដ៏អស្ចារ្យ ជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងជាឱសថព្យាបាលរោគ គួរជនជាតិខ្មែរចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។
តាមក្បួនតម្រាបុរាណ បាននិយាយថាព្នៅ អាចប្រើជាឱសថសម្រាប់ព្យាបាលរោគ ជាថ្នាំចម្រើនអាយុ ជួយសរីរាង្គកាយមនុស្សបានច្រើន ជួយឱ្យមានកម្លាំង សាច់សម្បុរស្អាត។ល។
រុក្ខជាតិនេះត្រូវបានលើកតម្កើង ក្នុងសាសនាព្រាហ្មណ៍ ដោយគេតែងនិយាយថា ជារុក្ខជាតិរបស់ព្រះសិវៈ ព្រោះស្លឹករបស់វាក្នុងមួយទង មាន៣សន្លឹក ដូចគ្នានឹងលំពែងត្រីសូល៍ ហើយក៏ដូចជាព្រះនេត្រព្រះឥសូរដូច្នោះដែរ ។ ស្លឹកទាំង៣ក៏ជាតំណាង ព្រះសិវៈ ឬព្រះឥសូរ, តំណាងឲ្យព្រះវិស្ណុ និងព្រះព្រហ្មជាអាទិទេពធំទាំង៣ ក្នុងព្រហ្មញ្ញសាសនា។
ក្រៅពីនោះ ព្នៅគឺជារុក្ខជាតិប្រើក្នុងព្រះរាជពិធី របស់ព្រះមហាក្សត្រ ដោយគេប្រើស្លឹក របស់វាក្នុងពិធីឡើង គ្រងរាជ្យសម្បត្តិ និងព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រជាដើម។ ជារឿយៗគេក៏តែងឃើញព្រះមហាក្សត្រខ្មែរសៀត ស្លឹកព្នៅលើព្រះកាណ៌ (គុម្ពត្រចៀក) របស់ទ្រង់ដោយសារហេតុផល ដូចរៀបរាប់ខាងលើនេះឯង៕
ដោយ ៖ sabay


