ប្លែកៗ

ក្រុមអ្នកបុរាណវិទូ របស់អ៊ីស្រាអ៊ែល រកឃើញទីតាំង ងូតទឹកសាសនា ដែលមានអាយុកាលប្រមាណ២.០០០ឆ្នាំមុន

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបុរណវិទ្យារបស់ប្រទេសអ៊ីស្រាអ៊ែល ហៅកាត់ (IAA)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមបុរាណវិទូរបស់អ៊ីស្រាអ៊ែល បានរកឃើញទីតាំងងូតទឹក សម្រាប់សាសនានាសម័យបុរាណដែលមានអាយុកាលប្រមាណ២.០០០ឆ្នាំមកហើយ ។

យោងទៅតាមសេចក្តីថ្លែងការណ៍ របស់ក្រុមអាជ្ញាធរ IAA បានអោយដឹងថា ទីតាំងសម្រាប់ការងូតទឹកធ្វើពិធីសាសនាត្រូវបាន គេរកឃើញនៅក្នុង កំណាយបុរាណវិទ្យានៅឯការដ្ឋានសំណង់ធំមួយនៅភាគខាងជើង ប្រទេសអ៊ីស្រាអ៊ែល ។

អាងហែលទឹកដែលមានបន្ទះថ្មមានច្រកចូលតូចចង្អៀត និងជណ្តើរធំទូលាយ ។

អាងទឹកនោះត្រូវបានគេរកឃើញ រួមជាមួយសំណល់នៃ កសិដ្ឋានកសិកម្មជ្វីហ្វ ដែលផ្តល់នូវភស្តុតាងដំបូងសម្រាប់កសិដ្ឋានជ្វីហ្វនៅតំបន់កាលីឡេនៅ សម័យព្រះវិហារជ្វីហ្វទីពីរ ។

ចម្ការដំណាំប្រហែលជាមានមុខងារជា តំបន់ខ្ពង់រាបជនបទនៃទីប្រជុំជនសេបធ័រដ៏ធំរបស់ជនជាតិជ្វីហ្វ។

កសិដ្ឋាននេះត្រូវបានបំផ្លាញនៅក្នុងពេលមាន រញ្ជួយដីប្រហែល១.៧០០ឆ្នាំកន្លងមក ហើយទីបំផុតទីតាំងនោះត្រូវបានគេបោះបង់ ចោល៣០០ឆ្នាំក្រោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top