រុស្ស៊ី៖អ្នកជំនាញបានអះអាងថា ពួកគេបានរកឃើញផ្នូរដ៏ធំមួយដែលមានអាយុកាល៥០០០ ឆ្នាំគួរឲ្យរន្ធត់យ៉ាងខ្លាំង ដោយសារតែរណ្តៅនេះមានផ្ទុក សាកសពរបស់ជនស៊ីបេរីត្រូវបានគេកាត់ក្បាលចំនួន៥ នាក់ជាកម្មសិទ្ធិរបស់ប្រជាជនបុរាណនៃពិធីការគោរពបូជាក្បាលមនុស្ស នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកបុរាណវិទូសង្ស័យថា នេះជាវប្បធម៌ Odinov បុរាណនៅស៊ីបេរី គឺជាអ្នកគោរពបូជាក្បាល។ សាស្ត្រាចារ្យ Vyacheslav Molodin បាននិយាយថា ការបញ្ចុះនៅទីតាំង Ust-Tartas 2 ក្នុងតំបន់ Novosibirsk មានមនុស្សពេញវ័យដែលបានកាត់ក្បាល៣ នាក់ និងក្មេងជំទង់២ នាក់ ចំណែកក្បាលរបស់ពួកគេត្រូវបានគេជឿថា ត្រូវបានកាត់ផ្តាច់បន្ទាប់ពីស្លាប់ ហើយត្រូវបានរក្សាទុកសម្រាប់គោរពបូជា។
អ្នកបុរាណវិទ្យារូបនេះបាននិយាយថា ប្រជាជន Odinov ប្រាកដជាមានក្បាល ឬលលាដ៏ក្បាល ព្រោះវាជាលក្ខណៈពិសេសនៃវប្បធម៌នេះដែលពួកគេបានបញ្ចុះសពក្នុងផ្នូរដោយកាត់ក្បាល។ ពួកគេប្រហែលជា ត្រូវបានគេដាក់នៅក្នុងទីសក្ការៈ ឬត្រូវបានគេបញ្ចុះ ដោយឡែកតាមរបៀបផ្សេង។
នៅក្នុងផ្នូរមួយផ្សេងទៀតនៅលើទីតាំងតែមួយរូបចម្លាក់គួរឲ្យភ្ញាក់ផ្អើលត្រូវបានគេរកឃើញនៅលើស្មារបស់ស្ត្រីចំណាស់ម្នាក់ត្រូវបានគេដាក់នៅលើក្បាល របស់នាងនៅលើពោះបុរស។ នេះជាគ្រោងឆ្អឹងរបស់ គូស្នេហ៍ដោយសន្មតពីបុរាណត្រូវបានគេរួមបញ្ចូលគ្នានៅក្រោមភួយសម្បកឈើមានអាយុកាលប្រាំពាន់ឆ្នាំប៉ុន្តែក្នុងករណីនេះក្បាលរបស់ពួកគេមិនត្រូវបានគេកាត់ចេញទេ។
បុរសនោះដេកលើខ្នងរបស់នាង នៅពីមុខនាងដោយប្រឈមមុខនឹងការឱបក្រសោបមិនចេះចប់ ចំពោះនៅលើស្មារបស់ស្ត្រីគឺជារូបចម្លាក់ដីឥដ្ឋដែលមានទំហំប៉ុនដូងមានមុខសាក់៕