ប្លែកៗ

បង្គន់ មជ្ឈឹមបូព៌ាអាយុ ៥០០ ឆ្នាំបង្ហាញពីការផ្លាស់ប្តូរ របបអាហារចាប់តាំងពី សតវត្សរ៍ទី១៥ បង្កឲ្យមានជំងឺ

អាល្លឺម៉ង់៖ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បង្គន់ចំនួន២ដែលស្ថិត នៅយុគសម័យមជ្ឈិមសម័យរបស់មនុស្សមានអាយុប្រហែលជា ៥០០ ឆ្នាំអាចបង្ហាញ ពីការផ្លាស់ប្តូររបបអាហារចាប់តាំងពីសតវត្សទី ១៥ បានអាចបណ្តាលឲ្យមានជំងឺជាច្រើន ដូចជារលាកពោះ ជំងីប្រតិកម្មអាហារ និងធាត់ដុះក្បាលពោះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវបានដឹកនាំប្រទេសអាល្លឺម៉ង់បានវិភាគដីល្បាប់ពីបង្គន់ប្រវត្តិសាស្រ្តចំនួន២ដែលត្រូវបានគេរកឃើញនៅក្រុងយេរូសាឡិមនៃអ៊ីស្រាអែល និងរដ្ឋធានី Latvian នៃប្រទេសRiga។ ការវិភាគបាក់តេរីពោះវៀនពីសម័យមុនអាចផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជួយអ្នកជំនាញឲ្យយល់កាន់តែច្បាស់អំពីសុខភាពក្រពះ ពោះវៀនរបស់ប្រជាជនសម័យទំនើប។

ភស្តុតាងនៃការលូតលាស់រាងកាយបានបង្ហាញថា ការផ្លាស់ប្តូរអតិសុខុមប្រាណបានជួយនាំឲ្យមានជំងឺដូចជាជំងឺរលាកពោះវៀន ជំងឺប្រតិកម្មអាលែហ្សី និងធាត់។ ការផ្លាស់ប្តូរទាំងនេះត្រូវបានគេសន្មតថា ជាអន្ទាក់នៃឧស្សាហូបនីយកម្ម ដូចជាការមកដល់នៃការព្យាបាលដោយអង់ទីប៊ីយ៉ូទិក និងការអភិវឌ្ឍនៃអាហាររហ័ស។

អ្នកនិពន្ធ និងអ្នកវិទ្យាសាស្ត្រជីវសាស្ត្រ លោក Piers Mitchell នៃសាកលវិទ្យាល័យ Cambridge បាននិយាយថា ប្រសិនបើយើងចង់កំណត់នូវអី្វបង្កើតជាមីក្រូជីវសាស្ត្រដែលមានសុខភាពល្អសម្រាប់មនុស្សសម័យថ្មី យើងគួរតែចាប់ផ្តើមក្រឡេកមើលមីក្រូជីវាណូរបស់ជីដូនជីតារបស់យើង ។ លោកបានពន្យល់ថា មីក្រូជីវសាស្ត្រទាំងនេះអាចផ្តល់ជាមូលដ្ឋានសម្រាប់ការប្រៀបធៀប នៅពេលវាជាកម្មសិទ្ធិរបស់មនុស្សរស់នៅមុនពេលប្រើថ្នាំអង់ទីប៊ីយោទិច អាហាររហ័ស និងអន្ទាក់ដទៃទៀតនៃឧស្សាហូបនីយកម្ម។

នៅក្នុងការសិក្សារបស់ពួកគេ លោកវេជ្ជបណ្ឌិត Mitchell និងសហការីបានធ្វើការវិភាគមីក្រូទស្សន៍នៃគំរូដីល្បាប់ដែលយកចេញពីបង្គន់នាមជ្ឈិមសម័យចំនួន២នៅRiga និងយេរូសាឡិមដោយទាំង២ត្រូវបានគេគិតថា មានតាំងពីសតវត្សរ៍ទី ១៤ និង ១៥៕
ដោយ៖លី ភីលីព

Most Popular

To Top