ហុលឡង់៖បើយោងតាមការសិក្សាថ្មីមួយ នៃការស្រាវជ្រាវថា ពន្លឺភ្លើងរ៉ូមែនទិកនៅតាមភោជនីយដ្ឋាននានាអាចធ្វើឲ្យប៉ះពាល់ដល់រសជាតិ នៃអាហារសម្រាប់អាហារពេលល្ងាចយ៉ាងធ្ងន់ធ្ងរបំផុតសម្រាប់លោកអ្នកដែលនាំគូសេ្នហ៍ នៅទីនោះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវហុលឡង់បានពិនិត្យមើលឥទ្ធិពល នៃពន្លឺព័ទ្ធជុំវិញពីរកម្រិតផ្សេងគ្នាទៅលើអាំងតង់ស៊ីតេរសជាតិដែលទទួលបានដោយអ្នកបរិភោគ នៅក្នុងភោជនីយដ្ឋាន។ វគ្គសិក្សាដំបូងត្រូវបានបង្ហាញដល់ភ្ញៀវជាមុខម្ហូបថ្មីនៅលើមុខម្ហូប ប៉ុន្តែតាម ពិតវាជាផ្នែកមួយនៃការពិសោធន៍ស្រាវជ្រាវ។
ក្រុមអ្នកជំនាញបានរកឃើញថា ភ្ញៀវដែលត្រូវបាន ប៉ះពាល់នឹងពន្លឺព័ទ្ធជុំវិញបានយល់ឃើញថា រសជាតិនៃម្ហូបទាំងមូលកាន់តែខ្លាំងបើប្រៀបធៀប ទៅនឹងភ្ញៀវមានពន្លឺស្រអាប់។ក្រុមមកពីសាកលវិទ្យាល័យ Maastricht នៅប្រទេសហូឡង់ និយាយថា លទ្ធផលបង្ហាញថាការកែប្រែកម្រិតពន្លឺនៅតាមភោជនីយដ្ឋានមិនត្រឹមតែប៉ះពាល់ ដល់បរិយាកាសទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្លាស់ប្តូរបទពិសោធន៍រសជាតិជាទូទៅនៃអាហារដែលកំពុងបម្រើផងដែរ។


ភ្ញៀវដែលបរិភោគអាហារនៅភោជនីយដ្ឋាន មានពន្លឺភ្លឺថ្លាយល់ឃើញថា រសជាតិទាំងមូលនៃមុខម្ហូបត្រូវបានបង្កើតឡើងសម្រាប់គោលបំណងនៃការសិក្សាគឺកាន់តែខ្លាំងជាងភ្ញៀវដែលកំពុងបរិភោគនៅក្នុងភោជនីយដ្ឋានមានពន្លឺស្រអាប់៕ ដោយ៖លី ភីលីព
