ប្លែកៗ

ថៃ៖ ម្តាយបំពេញបំណងប្រាថ្នាកូនប្រុស ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជាមួយនឹងនារីរាំស៊ិចស៊ី ពេលបុណ្យសព

ប្រទេសថៃ៖ ពិធីបុណ្យសពមួយនៅខេត្ត Suphanburi ក្នុងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ បានប្រែទៅជាភាពរីករាយ នៅពេលដែលបំណងប្រាថ្នារបស់បុរសម្នាក់ដែលបានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលចង់បានការសម្តែងរបស់អ្នករបាំ Coyote បានក្លាយជាការពិត។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មិត្តភក្តិរបស់ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ Kritsana Wongkasem បាននិយាយថា គាត់ចូលចិត្តដើរលេងជាមួយនារីៗ ជាពិសេសអ្នករាំបែបសិចស៊ី ហើយធ្លាប់ប្រាប់ពួកគេថា គាត់ (អ្នកស្លាប់) ចង់អោយពួកគេរាំនៅក្នុងពិធីបុណ្យសពរបស់គាត់។

ម្តាយជនរងគ្រោះបាននិយាយថា គាត់មានអំណរគុណដែលកូនប្រុសរបស់គាត់ មានមិត្តភក្តិដែលធ្វើអ្វីៗដើម្បីសុភមង្គលរបស់កូនប្រុសគាត់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top