ប្លែកៗ

ក្រុមអ្នកស្រាវជ្រាវ អ៊ីស្រាអ៊ែល រកឃើញបំណែក លោហៈធាតុប្រាក់ ក្លែងក្លាយ ដែលមានអាយុកាល៣០០ឆ្នាំមុន

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ University of Haifa (UH ដែលមានទីតាំងនៅភាគខាងជើងអ៊ីស្រាអ៊ែល បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសអ៊ីស្រាអ៊ែល បានរកឃើញបំណែកលោហៈធាតុប្រាក់ក្លែងក្លាយ ដែលមានអាយុកាល៣០០ឆ្នាំមុន ។

នៅពេលនេះ មិនមែនជាកាក់ ដែលមិនមានកន្លែងផលិតកាក់ និងធ្វើពាណិជ្ជកម្មនូវបំណែកលោហៈធាតុប្រាក់ នៅក្នុងទម្រង់ផ្សេងៗគ្នា ។

នៅក្នុងការសិក្សាថ្មីរបស់ពួកគេ ក្រុមអ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ UH និងសកលវិទ្យាល័យ Hebrew University of Jerusalem បានរកឃើញភស្តុតាងនៃលោហៈធាតុប្រាក់ នៅក្នុងអំឡុងពេលនោះ នៅក្នុងដែនដីអ៊ីស្រាអ៊ែល ដែលជាការលាយបញ្ចូលគ្នានូវលោហៈធាតុទង់ដែងក្នុងកម្រិតច្រើនរហូតដល់៨០ភាគរយ ដែលមានសារធាតុប្រាក់តិចតួចប៉ុណ្ណោះ ។

ក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹងថា បំណែកក្លែងក្លាយ ក៏ត្រូវលាយបញ្ចូលជាមួយសារធាតុផ្សេងៗទៀត ដូចជា អាសេនិច ដើម្បីឲ្យប្រាក់ឡើងពណ៌ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top