ប្លែកៗ

នាឡិកាមួយរបស់ មហាត្មៈគន្ធី ត្រូវបាន ដាក់ឲ្យដេញថ្លៃ បាន ១២០០០ផោន

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានសរសេរថា នាឡិកាសម្រាប់ដាក់ហោប៉ាវនិងដែលធ្លាប់ត្រូវបានប្រើប្រាស់ ដោយមហាត្មៈគន្ធី
មួយគ្រឿងត្រូវបានដាក់លក់ បានហើយក្នុងតម្លៃដេញ ថ្លៃ១២០០០ផោន។

នាឡិកាធ្វើពីប្រាក់និងដោយប្រទេសស្វីសមួយនេះ ត្រូវបានដំបូងឡើយផ្តល់ ជូនទៅឲ្យលោកតារបស់ម្ចាស់វាបច្ចុប្បន្នពីសំណាក់ មហាត្មៈគន្ធីកាលពីឆ្នាំ១៩៤៤ក្នុង
នាមជាកាដូសម្រាប់ការលះបង់ របស់គាត់។

វាត្រូវបានគេប៉ាន់ស្មានថា នឹងអាចលក់បានក្នុងតម្លៃ១០០០០ផោនប៉ុណ្ណោះ ប៉ុន្តែក្រោយយកទៅដាក់ឲ្យដេញថ្លៃនៅឯ East Bristol កាលពីថ្ងៃសុក្រមកតម្លៃរបស់វាបានឡើងដល់ទៅ ១២០០០ផោនហើយការដេញថ្លៃលើកនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលបន្តិចប៉ុណ្ណោះដែលវែនតា របស់មហាត្មៈគន្ធីត្រូវបានដាក់លក់ក្នុងតម្លៃ២៦០០០០ផោនកាលពី ខែសីហា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top