ស៊ីបេរី៖ពិភពលោកសម័យទំនើបប្រហែល ជាមិនស្គាល់ស្តេចស៊ីបេរី Tutankhamun និងប្រពន្ធចុងរបស់លោកដែលបានទទួលមរណភាពកាលពី ២៦០០ ឆ្នាំមុន ប៉ុន្តែដោយសារវិទ្យាសាស្ត្រទំនើបយើងអាចមើលឃើញ នូវអ្វីដែលពួកគេធ្លាប់មានកាលពីសម័យបុរាណនោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកវិទ្យាសាស្ត្របានប្រើលលាដ៍ក្បាលរលួយរបស់ គូស្រកររាជវង្សដើម្បីបង្កើតគំរូ 3D ដោយប្រើស្គែនឡាស៊ែរ និងហ្វូតូសឺរ ប៉ុន្តែគម្រោងនេះបានចំណាយពេលរាប់ខែដោយសារតែឆ្អឹងលលាដ៍ក្បាលរបស់ស្តេចបានបាត់។ សកម្មភាពនេះ បង្ហាញឲ្យឃើញថា អ្នកទាំង២នាក់ស្លៀកឈុតរាជវង្ស តុបតែងដោយប៉ោលមាស និងរោមសត្វដែលទាំងអស់នេះត្រូវបានគេរកឃើញនៅជុំវិញគ្រោងឆ្អឹង។
បើតាមការរាយការណ៍របស់ Siberian Timesចេញផ្សាយថា ស្ត្រីរូបនេះត្រូវបានគេដាក់ឈ្មោះថា “ មហាក្សត្រី” កាលពីអតីតកាល ប៉ុន្តែអ្នកប្រវត្តិសាស្រ្តខ្លះសង្ស័យថា នាងជាប្រពន្ធចុងសំណព្វរបស់ស្តេចហើយបានលះបង់ ដើម្បីរួមដំណើរ ជាមួយព្រះអង្គនៅក្រោយជីវិត។
អ្នកជំនាញខាងវិទូនៅទីក្រុងម៉ូស្គូ លោក Elizaveta Veselovskaya and Ravil Galeev ធ្វើការ ស្រាវជ្រាវត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិបុរាណវិទ្យាអតិសុខុម និងវិទ្យាសាស្ត្រវិទ្យាថា ការងារស្តារប្រើពេលវេលាច្រើនបំផុតត្រូវ បានធ្វើសម្រាប់លលាដ៍ក្បាលរបស់ Tsar ព្រោះមានតែពាក់កណ្តាលនៃលលាដ៍ក្បាលប៉ុណ្ណោះត្ រូវបានថែរក្សាធ្វើឲ្យកិច្ចការកាន់តែស្មុគស្មាញ ចំណែកការស្តារតំបន់ខួរក្បាលឡើងវិញគឺ មិនពិបាកទេ ព្រោះពាក់កណ្តាលនៅសល់ធ្វើឲ្យវាអាចឆ្លុះបញ្ចាំងផ្នែកត្រូវបានបំផ្លាញ៕