ប្លែកៗ

ដឹងអត់ថា ពេជ្រទំហំធំបំផុត របស់ពិភពលោកដែលត្រូវបាន គេរកឃើញតាំងតែពី ឆ្នាំ១៩០៥ទំងន់ជិត១គីឡូក្រាម

ប្រភពព័ត៌មានដែលធ្លាប់បានចេញផ្សាយ ដោយគេហទំព័រ The History ដែលបានសរសេរថាកាលពីថ្ងៃទី២៥ខែមករាឆ្នាំ១៩០៥ នៅឯតំបន់រុករករ៉ែPretoriaនៃប្រទេស អាហ្វ្រិកខាងត្បូងពេជ្រមួយគ្រាប់ត្រូវបានគេប្រទះឃើញ ដែលមានទំហំរហូតទៅដល់ ៣១០៦ការ៉ាត់ក្នុងកំឡុងពេលដែលក្រុមការងារ កំពុងធ្វើការ ត្រួតពិនិត្យផ្លូវ។

ក្រោយធ្វើការវាស់វែង និងត្រួតពិនិត្យក្រោយមកគេបានប្រកាសថា ពេជ្រមួយគ្រាប់នេះគឺជាគ្រាប់ពេជ្យដែលធំបំផុតពុំធ្លាប់ មានឡើយនៅក្នុងលោកហើយទំងន់ របស់វាគឺប្រហែលជា០,៧គីឡូក្រាម។

ភាគច្រើននៃគ្រាប់ពេជ្រធំៗ នៅលើពិភពលោកត្រូវបានរកឃើញសុទ្ធតែមានទំហំតូចជាង១០០០ការ៉ាត់ទាំងអស់ ដូចជាពេជ្រ ដែលរកឃើញនា ឆ្នាំ១៨៩៣មានទំហំ៩៧១ការ៉ាត់ជាដើម៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top