រូបភាពគួរឲ្យតក់ស្លុតដែល បានមើលឃើញដោយក្រុមការងារគេហទំព័រម៉ែល អនឡាញបានបង្ហាញពីស្ថានភាពគួរឲ្យស្អប់ខ្ពើមនៃទីផ្សារសើមនីហ្សេរីយ៉ា ដែលមានសក្តានុពលអាចបង្កឲ្យមានការផ្ទុះឡើង នៃជំងឺនាពេលអនាគតចំពោះមនុស្សដោយសារនៅទីនោះមានលក់សត្វពង្រូល អណ្តើកសមុទ្រ និងសត្វស្វាទាំងរស់ទាំងងាប់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។
សត្វ Myriad រួមមានសត្វពង្រូល សត្វស្វា និងអណ្តើកសមុទ្រត្រូវបានរក្សាទុកទាំងងាប់ និងនៅរស់ក្នុងទីជម្រក ខណៈកម្មករមិនបានធ្វើអនាម័យផ្ទៃ និងឧបករណ៍ហើយមិនពាក់ PPE សមរម្យរួមទាំងស្រោមដៃ។ វីដេអូក៏បានបង្ហាញពីសត្វជាច្រើនត្រូវបានគេរំលោភបំពាន មុនពេលពួកគេត្រូវបានគេសម្លាប់។ ភ័ស្តុតាងរូបថតបង្ហាញពីអ្នកលក់សត្វបានពុះកញ្ជ្រោលរួមមានសត្វពង្រូល ឆ្កែ និងសាច់សត្វនៅពេលពួកគេនៅរស់។
ទីផ្សារលក់ដុំអាហារសមុទ្រហួណាននៅវ៉ូហានរបស់ប្រទេសចិនត្រូវបានគេជឿថា ជាកន្លែងនៃការផ្ទុះដំបូងនៃវីរុស SARS-CoV-2 ដែលជាភ្នាក់ងារបង្កជំងឺបណ្តាលឲ្យមានការរីករាលដាលនៃមេរោគCOVID-19។ នេះជាឧទាហរណ៍នៃការចម្លង zoonotic ដែលវីរុសលោតពីសត្វទៅមនុស្សហើយអ្នកជំនាញព្រមាននាំយកសត្វពាហនៈជាច្រើនចូលទៅក្នុងទីធ្លាតូចមួយក្បែរមនុស្សក្នុងស្ថានភាពមិនស្អាតគឺជារូបមន្តដ៏ល្អឥតខ្ចោះសម្រាប់ជំងឺ។
លោក Malcolm Bennettសាស្រ្តាចារ្យផ្នែក Zoonotic និងជំងឺនៅសកលវិទ្យាល័យ Nottingham បានប្រាប់ថា ប្រសិនបើអ្នកចង់បង្កើនហានិភ័យនៃការចម្លងZoonotic មានទំនាក់ទំនងមនុស្សជាមួយសត្វជាច្រើនប្រភេទក្នុងស្រុក និងព្រៃ ហើយនាំគេមកទាំងនៅរស់ និងងាបនៅតំបន់តែមួយ។
ជំងឺ Zoonotic មិនមែនជារឿងចម្លែកនោះទេដោយជំងឺ Covid-19, SARS, MERS, Ebola, អេដស៍, ជំងឺប៉េស្តប៊យ, ជំងឺឆ្កែឆ្កួត, វីរុស West Nile និងជំងឺ Lyme សុទ្ធតែមាននៅក្នុងសត្វមុនពេលឆ្លងទៅមនុស្ស៕ដោយ៖លី ភីលីព





