ប្លែកៗ

សាកសពម៉ាំមី ជនជាតិអេហ្ស៊ីប មិនមែន​ជាស្ត្រីអភិជន មានឈ្មោះក្នុងមឈូស អាយុ​៣០០០ឆ្នាំនោះទេ

អេហ្ស៊ីប៖ សម្រាប់ករណីបុរាណ ដែលមានសក្តានុពល នៃអត្តសញ្ញាណ ខុសការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា សាកសពម៉ាំមី ជនជាតិអេហ្ស៊ីប ទំនងជាមិនមែនជាមនុស្ស ដែលមានឈ្មោះ នៅលើមឈូសរបស់គាត់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រ Aussie បានធ្វើការស្កេនរូបភាព តាមកុំព្យូទ័រ(CT) និងថតកាំរស្មីវិទ្យុសកម្ម នៅលើមឈូស ដែលបច្ចុប្បន្ន ត្រូវបានដាក់នៅ សាកលវិទ្យាល័យស៊ីដនី ។ គេបានរកឃើញថា សាកសពម៉ាំមី ត្រូវបានគេបញ្ចុះសពនេះ មានអាយុកាលតាំងពីឆ្នាំ១២០០ មុនគ.ស ខណៈមឈូសសាកសពរបស់ម៉ាំមី ត្រូវបានសាងសង់ ក្នុងឆ្នាំ១០០០ មុនគ.ស។

សាកសពនេះ អាចត្រូវបានបញ្ចូល ដោយឈ្មួញអេហ្ស៊ីប ដែលមានល្បិចកល ចូលទៅក្នុងពេលនោះ គឺជាមឈូសទទេ នៅចំណុចខ្លះ ក្នុងកំឡុងសតវត្សទី១៩ មុនពេលវាត្រូវបានទិញសម្រាប់ សាកលវិទ្យាល័យ។ ការវិភាគក៏បានបង្ហាញ ពីកម្រាលព្រំភក់ លាបពណ៌ដ៏កម្រមួយ ព័ទ្ធជុំវិញម៉ាំមីពេញវ័យ ដែលជាសម្បកជ័ររឹង ត្រូវបានប្រើ ដើម្បីការពាររាងកាយ នៅខាងក្នុងរុំរបស់វា។

ក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយវេជ្ជបណ្ឌិត Karin Sowada មកពីសាកលវិទ្យាល័យ Macqua rie ស៊ីដនី ប្រទេសអូស្ត្រាលីនិយាយថា កាលបរិច្ឆេទនៃបុគ្គលម្នាក់ៗ គឺលឿនជាងកាលបរិច្ឆេទ នៃមឈូស។ ឈ្មួញក្នុងស្រុកទំនងជា បានដាក់សាកសព ដែលមិនទាក់ទងគ្នា នៅក្នុងមឈូស ដើម្បីលក់ សំណុំជាការជួញដូរល្បីល្បាញមួយ នៅក្នុងពាណិជ្ជកម្មវត្ថុបុរាណ៕ ដោយ៖លី ភីលីព

Most Popular

To Top