ព័ត៌មានអន្តរជាតិ

រកឃើញ ឆ្អឹងសត្វគោយក្ស អាយុកាល ១២០,០០០ ឆ្នាំ ដែលផុតពូជ ធ្លាប់គ្រហឹម ប្រទេសអ៊ីស្រាអែល កាលសម័យបុរាណ

អ៊ីស្រាអែល៖ អ្នកបុរាណវិទូបានរកឃើញ ឆ្អឹងជាច្រើនរាប់មិនអស់ ពេលកំពុងជីករុករក នៅជុំវិញពិភពលោក ប៉ុន្តែក្នុងនោះឆ្អឹងសត្វគោយក្ស មានអាយុកាល ១២០,០០០ ឆ្នាំ បានផ្តល់ភស្តុតាងដំបូង នៃនិមិត្តសញ្ញាចំណាស់ជាងគេ ដែលបង្កើតឡើង ដោយមនុស្ស ព្រោះសត្វនេះ ធ្លាប់គ្រហឹម ប្រទេសអ៊ីស្រាអែល នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

បំណែកឆ្អឹងមួយចំនួន ត្រូវបានគេរកឃើញ នៅប្រទេសអ៊ីស្រាអែល ដោយមួយមានទ្រនាប់ ៦ នៅផ្នែកម្ខាង ដែលអ្នកជំនាញនិយាយថា មានអត្ថន័យ ជានិមិត្តរូប ឬខាងវិញ្ញាណ។ ការឆ្លាក់នេះ មានប្រវែងពី ៣៨ ទៅ ៤២ មីល្លីម៉ែត្រ ហើយត្រូវបានឆ្លាក់ជាឆ្អឹង ពីសត្វគោដែលផុតពូជ ជាប្រភេទសត្វធ្លាប់មានជាទូទៅ នៅមជ្ឈឹមបូព៌ា ក្នុងសម័យនោះ។

អ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ ហេប្រឺ ក៏បានកំណត់ការសម្គាល់ ត្រូវបានធ្វើឡើងដោយបុគ្គល ដៃស្តាំម្នាក់ ដែលបានប្រើឧបករណ៍ផ្លុំ ហើយបានបញ្ចប់គម្រោងនេះ ក្នុងរយៈពេលតែមួយ។ មុនការរកឃើញនាពេលថ្មីៗនេះ វាត្រូវបានគេជឿថា ជាយូរមកហើយថា មនុស្សបានប្រើនិមិត្តរូបដំបូង នៅយុគសម័យកណ្តាល Paleolithic ហើយមានភស្តុតាង ដើម្បីគាំទ្រទ្រឹស្តីនេះ។

ការសិក្សាស្រាវជ្រាវនេះ បានចេញផ្សាយនៅទិនានុប្បវត្តិ វិទ្យាសាស្ត្រ Quaternary International ថា ការឆ្លាក់នេះទំនង ជាឧទាហរណ៍ នៃសកម្មភាពនិមិត្តរូប ហើយជាឧទាហរណ៍ចាស់បំផុត នៃទម្រង់ផ្ញើសារនេះ ត្រូវបានប្រើនៅLevant ។
យើងសន្មតថា ជម្រើសនៃឆ្អឹងពិសេសនេះ ទាក់ទងទៅនឹងស្ថានភាព របស់សត្វនោះ នៅសហគមន៍ប្រមាញ់ គឺជាការបង្ហាញពីទំនាក់ទំនង ខាងវិញ្ញាណ ដែលអ្នកប្រមាញ់មានជាមួយសត្វ ដែលពួកគេបានសម្លាប់។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញបំណែកឆ្អឹង ខណៈពេលកំពុងធ្វើការ នៅទីវាលចំហរ របស់ Nesher Ramla មានអាយុកាលតាំងពី យុគសម័យកណ្តាល Paleolithic៕ ដោយ៖លី ភីលីព

Most Popular

To Top