អាល្លឺម៉ង់៖យោងតាមអ្នកស្រាវជ្រាវបាននិយាយថា គ្រឿងលម្អចំណាស់ជាងគេបំផុត របស់ពិភពលោក គឺជារូបសំណាក់សត្វក្តាន់ជាប់អន្ទាក់ដែលមានអាយុកាលយ៉ាងតិច ៥១,០០០ ឆ្នាំត្រូវបានរកឃើញនៅប្រទេសអាល្លឺម៉ង់ ដែលបង្ហាញពីមនុស្សបុរាណ Neanderthals បង្កើតឡើងដើម្បីឲ្យមានសោភ័ណភាពស្រស់ស្អាត នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
វាត្រូវបានគេឆ្លាក់យ៉ាងប៉ិនប្រសប់ដែលមានគម្លាតជាទៀងទាត់ និងមានរាងយ៉ាងស្អាតសម្រាប់ក្រុមការងារLower Saxony State Serviceនៃបេតិកភណ្ឌវប្បធម៌នៅHannover ប្រទេសអាល្លឺម៉ង់។លម្អបុរាណត្រូវបានគេរកឃើញនៅជិតច្រកចូលរូងភ្នំ Unicorn នៅតាមជើងភ្នំ Harz នៅប្រទេសអាឡឺម៉ង់ដោយអ្នកបុរាណវិទ្យា។
វាមានមូលដ្ឋានគ្រឹះរាបស្មើសម្រាប់ដាក់បញ្ឈរបង្ហាញថា វាជាការតុបតែងមួយបង្ហាញពីរូបភាពរបស់ Neanderthals ថាជាស្នាមញញឹមអូសថិវឌ្ឍគឺធំទូលាយនៃសញ្ញាសម្គាល់។ Chevron នៅក្នុងឆ្អឹង នឹងត្រូវបានដាំឲ្យពុះមុនពេលឆ្លាក់ដើម្បីឲ្យវាទន់ជាងមុនបានបង្ហាញថា វាមានអត្ថន័យនិមិត្តរូបហើយជាការងារសិល្បៈបានធ្វើសមាធិជាមុន។
អ្នកដឹកនាំការសិក្សាលោកវេជ្ជបណ្ឌិត Dirk Leder មានប្រសាសន៍ថា វាជាគំរូលេចធ្លោនៃសមត្ថភាពយល់ដឹងរបស់ពួកគេ។ ឆ្អឹងឆ្លាក់គឺមានតែមួយគត់នៅក្នុងបរិបទរបស់ Neanderthals។ អ្វីដែលធ្វើឲ្យវត្ថុគួរចាប់អារម្មណ៍គឺលំនាំច្បាស់ ហើយឆ្លាក់គឺជ្រៅណាស់ វាត្រូវចំណាយពេល ៩០ នាទីដើម្បីឆ្លាក់ Chevron ។
មានរូបបុគ្គលចំនួន ៦ ដែលឆ្លាក់ចូលឆ្អឹង និងការផ្តល់យោបល់ត្រូវតែមានគំនិតដើម្បីបញ្ចូលគ្នានៅក្នុងវិធីរួមគ្នា។ លោកវេជ្ជបណ្ឌិត Leder មានបន្តថា ស្នាមរន្ធដែលឆ្លាក់ចូលទៅក្នុងឆ្អឹងមានប្រវែងចន្លោះពីកន្លះអ៊ីញ និង១អ៊ីញហើយកំណត់នៅមុំ ៩០ ដឺក្រេមានន័យថា វាមិនមែនជាប្រភេទនៃការកាប់សាច់ឡើយ៕ដោយ៖លី ភីលីព