ព័ត៌មានអន្តរជាតិ

អ្នកស្រាវជ្រាវ ៖ អ្នកប្រើប្រាស់បណ្តាញ សង្គមត្រូវលើកទឹកចិត្ត ឲ្យបញ្ចេញកំហឹងលើ Facebook និង Twitter ពីព្រោះពួកគេទទួល បានរង្វាន់ពី’likes’ និង ‘shares’”

អាមេរិក ៖ ការស្រាវជ្រាវ បានបញ្ចប់ថា ការបញ្ចេញកំហឹង ត្រូវបានលើកកម្ពស់ប្រកប ដោយប្រសិទ្ធភាពនៅលើ វេទិកាបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក ទំាង២ ដូចជាFacebook and Twitter ពីព្រោះពួកគេទទួល បានរង្វាន់ពីការ ‘likes’ និង ‘shares’” នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Yale បានប្រើបញ្ញាសិប្បនិម្មិត ដើម្បីស្កេន tweets របស់បុគ្គលជាង ៧.០០០ នាក់ និងមើលថាតើកម្រិត ឬកំហឹងខាងសីលធម៌ប្រែប្រួល តាមពេលវេលាយ៉ាងដូចម្តេច ។ ការវិភាគរបស់ពួកគេ បានបង្ហាញថា ការឆ្លើយតបជាវិជ្ជមាន កាន់តែច្រើនដែលមនុស្ស ទទួលបានសម្រាប់ការបញ្ចេញ កំហឹងតាមអ៊ីនធើណេត អាចធ្វើឲ្យពួកគេនឹងបង្ហោះខ្លឹមសារ មិនសប្បាយចិត្តនៅពេលអនាគត ។

ពួកគេក៏បាន រកឃើញថា បុគ្គលដែលមាននិន្នាការ នយោបាយងាយនឹងទទួលបានរង្វាន់ សង្គមពីការបញ្ចេញកំហឹង ដោយបង្ហាញពីរបៀបពួកគេអាចត្រូវ បានរ៉ាឌីកាល់តាមពេលវេលា ។ ការរកឃើញទាំងនេះប្រឈមនឹងការអះអាង របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមវេទិការបស់ពួកគេថា គ្រាន់តែផ្តល់កន្លែងអព្យាក្រឹត្យ សម្រាប់ការសន្ទនាដែលនឹង កើតឡើងនៅកន្លែងផ្សេង ។

ការពង្រីកកំហឹងខាង សីលធម៌ គឺជាផលវិបាកយ៉ាងច្បាស់ នៃគំរូអាជីវកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមដែលបង្កើនប្រសិទ្ធភាព សម្រាប់ការចូលរួមរបស់ អ្នកប្រើប្រាស់។ ដោយសារកំហឹងខាងសីលធម៌ដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសង្គម និង នយោបាយ យើងគួរតែដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា តាមរយៈការរចនានៃវេទិការបស់ពួក គេមានសមត្ថភាពជះឥទ្ធិពល លើភាពជោគជ័យ ឬបរាជ័យ នៃចលនារួម ។

ទិន្នន័យរបស់យើងបង្ហាញថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមិនគ្រាន់តែឆ្លុះបញ្ចាំងពីអ្វី​ដែ​​លកំពុងកើតឡើង នៅក្នុងសង្គមនោះទេ។ វេទិកាបង្កើតការលើកទឹកចិត្ត ដែលផ្លាស់ប្តូររបៀបអ្នកប្រើប្រាស់ ប្រតិកម្មចំពោះព្រឹត្តិការណ៍នយោបាយ ​​​​​​​​​​​​​​តាមពេលវេលា៕ ដោយ៖លី ភីលីព

Most Popular

To Top