រដ្ឋផ្លរីដា ៖ក្រុមអ្នកស្រាវជ្រាវប្រហែលជាបានរកឃើញ កន្លែងបណ្តុះកូនត្រីឆ្លាមញញួរ មួយក្បាលនៅនាយឆ្នេរ នៃរដ្ឋផ្លរីដា ដោយមានការបញ្ជាក់ថា វានឹងត្រូវ បានគេរកឃើញ ជាលើកដំបូងនៅក្នុងដែនទឹកនៃភពមួយនោះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកជំនាញបានរកឃើញថា ផ្នែកតូចមួយនៃឆ្នេរ Biscayne ជាអាងទឹកនៅឆ្នេរអាត្លង់ទិកនៃរដ្ឋផ្លរីដា ខាងត្បូងអាចជាតំបន់ដែលត្រីឆ្លាមជិតផុតពូជផ្តល់កំណើត និងជាកន្លែងដែលពួកគេ ចំណាយពេលជាច្រើនឆ្នាំ។ យើងរាយការណ៍ អំពីការកំណត់អត្តសញ្ញាណដំបូងនៃតំបន់បណ្តុះកូនអាចកើតមានសម្រាប់ កូនត្រីឆ្លាមក្បាលញញួរធំប្រចាំឆ្នាំ និងនៅខាងក្រៅឆ្នេរអាត្លង់ទិច នៃសហរដ្ឋអាមេរិក។

គួរកត់សម្គាល់ថា សត្វទាំងនេះត្រូវបានជួបប្រទះ នៅជម្រកសត្វសមុទ្រដែលមានឥទ្ធិពលយ៉ាងខ្លាំងពីមនុស្ស នៅជិតទីក្រុងម៉ៃអាមីនៃរដ្ឋផ្លរីដា។ កូនត្រីឆ្លាមមានប្រវែង២០០សង្ទីម៉ែត្រ (៧៩ អ៊ីញ) មានអាយុរយៈពេល ១០ ខែ ហើយវត្តមាននៅតំបន់នេះតំណាងឲ្យជម្រកមត្តេយ្យ បឋមសិក្សាឬមធ្យមសិក្សាសម្រាប់ កូនត្រីឆ្លាមក្បាលញញួរ៕ដោយ៖លី ភីលីព

