ប្លែកៗ

របៀបការអង្វរជាសាធារណៈ និងបំណែកនៃភាពចៃដន្យ កំពុងជួយអ្នកវិទ្យាសាស្ត្រអង់គ្លេស រកឃើញអាថ៌កំបាំងរបស់ត្រីឆ្លាម

អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ភាពចៃដន្យ និងទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ទីក្រុងនេសាទ Cornish អ្នកវិទ្យាសាស្ត្រអង់គ្លេសទទួលបាន ឱកាសដំបូងរបស់ពួកគេ ដើម្បីសិក្សាអំពីសត្វដ៏ធំបំផុត ងាយយល់ និងរស់នៅបានយូរជាងគេបំផុត របស់ពិភពលោក។

សាកសពរបស់ត្រីឆ្លាម Greenland មានប្រវែង៤ម៉ែត្រ ត្រូវបានរកឃើញពីសមុទ្រ Newlyn នៅ West Cornwall ជាកន្លែងសម្បូរទៅដោយ ពពួគសត្វមួយក្តាប់តូច នៅដែនទឹកចក្រភពអង់គ្លេស។ ត្រីឆ្លាមទឹកជ្រៅដែលលូតលាស់យឺត រស់នៅក្នុងសមុទ្រអាកទិក ហើយត្រូវបានគេគិតថា មានអាយុវែងបំផុត ក្នុងចំណោមសត្វឆ្អឹងខ្នងទាំងអស់ គឺរស់នៅចន្លោះពី ២៥0 ទៅ ៥00 ឆ្នាំ។

តើត្រីឆ្លាមទាំងនេះកម្រប៉ុន្មាន នៅចក្រភពអង់គ្លេស? នេះជាត្រីឆ្លាម Greenland ទី២ត្រូវបានគេយកមកវិញ ពីដែនទឹករបស់ចក្រភពអង់គ្លេស។ មួយទៀតដែលជាប់គាំងកាលឆ្នាំ ២០១៣ ឥឡូវត្រូវបានរក្សាទុក នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ក្នុងទីក្រុងឡុងដ៍។

បើតាមអ្នកជំនាញនិយាយថា ឱកាសពិសេសក្នុងការធ្វើកោសល្យវិច័យ ។ លោក Rob Deaville អ្នកគ្រប់គ្រងកម្មវិធី Cetaceans Stranding Program នៅសមាគមសត្វវិទ្យា នៃទីក្រុងឡុងបាននិយាយថា ជាការពិតណាស់ វាជារឿងសោកសៅ ក្នុងការសិក្សាសត្វមួយក្បាល ដែលបានស្លាប់។ ប៉ុន្តែនេះផ្តល់ឲ្យយើងនូវឱកាសមួយ ដើម្បីសិក្សាសត្វដែលយើងជាធម្មតា មិនអាចទទួលបាន៕ ដោយ៖លី ភីលីព

Most Popular

To Top