ប្លែកៗ

Siberian Simba ៖កូនតោរក្សាទុកយ៉ាងល្អ ឥតខ្ចោះរកឃើញ កកនៅស៊ីបេរី ជាសត្វញី បានស្លាប់កាលពី ២៨.០០០ ឆ្នាំមុន

ស៊ីបេរី៖ការស្រាវជ្រាវថ្មីមួយទៅលើសាកសព សត្វបានបញ្ជក់ថា កូនសត្វតោដែលត្រូវបានរក្សាទុកយ៉ាងល្អ ឥតខ្ចោះក្នុងរូងត្រូវបានគេរកឃើញកកនៅស៊ីបេរីត្រូវបានបញ្ជាក់ថាជាសត្វញីដែលបានស្លាប់កាលពី ២៨.០០០ ឆ្នាំមុននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមមកពីមជ្ឈមណ្ឌល Palaeogenetics ទីក្រុង Stockholm ប្រទេសស៊ុយអែត។ ក្រុមមកពីមជ្ឈមណ្ឌល Palaeogenetics ទីក្រុង Stockholm ប្រទេសស៊ុយអែតបាននិយាយថា វាគឺជាសត្វស្ថិតក្នុងយុគសម័យទឹកកកត្រូវបានអភិរក្សល្អបំផុត ដោយបានរកឃើញហើយត្រូវបានដាក់ឈ្មោះថា Sparta ។ កូនតោនេះមានអាយុតិចជាង២ខែ នៅពេលវាស្លាប់ ត្រូវបានគេរកឃើញគ្របដោយរោមពណ៌មាស ហើយថែមទាំងមានធ្មេញ ស្បែកជាលិកាទន់ និងពុកមាត់នៅតែដដែល។

សត្វតោត្រូវបានគេអភិរក្សនៅតំបន់ Permafrost និងជាកូនឆ្មាធំមួយក្នុងចំណោមកូនឆ្មាធំៗ ជិតផុតពូជចំនួន២ត្រូវបានរកឃើញនៅក្នុងតំបន់តែមួយដោយអ្នកប្រមាញ់ភ្លុកដំរីធំនៅក្បែរទន្លេ Semyuelyakh ។ ដើមឡើយវាត្រូវបានគេគិតថា គូនេះជាបងប្អូនបង្កើតនឹងគ្នា ព្រោះពួកគេត្រូវបានគេរកឃើញនៅចម្ងាយ ១៥ម៉ែត្រ ប៉ុន្តែការស្រាវជ្រាវថ្មីបានបង្ហាញថា Sparta រស់នៅបាន ១៥,០០០ ឆ្នាំក្រោយជាងកូនតូចដទៃទៀត។

យោងតាមការ Radiocarbon បានឲ្យដឹងថា Boris មានវ័យចំណាស់ជាងគេក្នុងចំណោមសត្វទាំង២នេះមានអាយុ៤៣.៤៤៨ ឆ្នាំ ហើយក៏មានអាយុចន្លោះពីមួយខែទៅពីរខែនៅពេលវាស្លាប់។ការស្កេនគូដោយអ្នកស្រាវជ្រាវជនជាតិរុស្ស៊ី និងជនជាតិជប៉ុនមិនបានបង្ហាញភស្តុតាងថា ពួកគេត្រូវបានសម្លាប់ដោយសត្វមំសាសីឡើយ។

ទោះយ៉ាងណាការស្កែនបានបង្ហាញពីការខូចខាតលលាដ៍ក្បាលការដាច់ឆ្អឹងជំនី និងបញ្ហាផ្សេងៗទាក់ទងនឹងគ្រោងឆ្អឹងរបស់ពួកគេ។ អ្នកស្រាវជ្រាវ Love Dalen បានប្រាប់ CNN ថា ដោយសារការអភិរក្សរបស់ពួកគេពួកគេច្បាស់ជាត្រូវបានបញ្ចុះយ៉ាងឆាប់រហ័ស ។

លោកបានបន្ថែមថា ដូច្នេះប្រហែលជាពួកគេស្លាប់ដោយសាររអិលបាក់ដី ឬធ្លាក់ចូលទៅក្នុងប្រេះស្រាំនៅតំបន់វាលស្មៅ ។ Permafrost បង្កើតជាស្នាមប្រេះធំៗ ដោយសារតែការរលាយ និងការកកតាមរដូវ ចំណែកពួកវាត្រូវបានគេរកឃើញនៅស៊ីបេរីខាងកើតប្រទេសរុស្ស៊ីចន្លោះឆ្នាំ ២០១៧ និង ២០១៨ ។

ឥឡូវនេះសត្វតោនៅក្នុងទ្វីបអ៊ឺរ៉ុប បានផុតពូជហើយប៉ុន្តែបានធ្វើដំណើរពេញទ្វីបអឺរ៉ុប និងទៅអាឡាស្ការហូតដល់ស្ពានដីផុតពូជកាល ១០.០០០ ឆ្នាំមុន៕ ដោយ៖លី ភីលីព

Most Popular

To Top