រដ្ឋកាលីហ្វ័រញ៉ា៖អ្នកវិទ្យាសាស្ត្របាននិយាយថា ក្មេងស្រីដែលមានអាយុ ៤ ឆ្នាំម្នាក់រស់នៅរដ្ឋកាលីហ្វ័រញ៉ា បានរកឃើញអាណានិគមនៃឃ្មុំគ្មានក្លិនចំនួន២ ត្រូវបានគេគិតថា បានបាត់ខ្លួន នៅសហរដ្ឋអាមេរិកកាលពី ៧០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
នេះបើយោងតាមសារព័ត៌មាន CBS News ថា Annika Arnout បានរកឃើញគួរឲ្យកត់សម្គាល់នៅទីតាំងមួយ ដែលនាងបានបដិសេធមិនបង្ហាញក្នុងគោលបំណងរក្សាឃ្មុំ នៅកន្លែងសម្ងាត់របស់នាងឲ្យមានសុវត្ថិភាព។ឃ្មុំដែលគ្មានក្លិនរស់នៅក្នុងប្រទេស ប្រេស៊ីល និងមានទំហំតូចជាងឃ្មុំធម្មជាតិត្រូវបានគេនាំយកមក សហរដ្ឋអាមេរិកនៅទសវត្សឆ្នាំ ១៩៥០ ក្នុងការដេញថ្លៃមិនបានសម្រេច ដើម្បីជួយបង្កើនទំហំដំណាំផ្លែឈើ និងបន្លែ។

លោកវេជ្ជបណ្ឌិត Martin Hauser អ្នកជំនាញជីវវិទ្យាសត្វល្អិតជាន់ខ្ពស់នៅ នាយកដ្ឋានចំណីអាហារនិងកសិកម្ម នៃរដ្ឋកាលីហ្វ័រញ៉ាទទួលបានសំណាកនៃការរកឃើញនេះ បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានទាក់ទងអ្នកស្រាវជ្រាវ ជនជាតិប្រេស៊ីលជាច្រើនទសវត្សរ៍មកហើយដើម្បីជួយ បំពុលដំណាំនៅទូទាំងប្រទេស។

លោក Hauser បន្តថា អ្នកស្រាវជ្រាវជនជាតិ ប្រេស៊ីល បានបញ្ជូនពួកគេ នៅទសវត្សរ៍ឆ្នាំ ៥០ ទៅ Gainesville, Florida, Logan, Utah, Davis និង Palo Alto ហើយឃ្មុំទាំងអស់បានងាប់ ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ៕
