ប្លែកៗ

ទីបំផុត! Toyota ទម្លាយ​តម្លៃ​ឡានអគ្គិសនី​ទីមួយ​របស់ខ្លួនជាផ្លូវការហើយ

បន្ទាប់ពី​ក្រុមហ៊ុន Toyota បាន​បញ្ចេញ​រថយន្ត​អគ្គិសនី​ទីមួយរបស់ខ្លួនម៉ូដែល bZ4X ជាផ្លូវការ​កាលពីខែវិច្ឆិកា​កន្លងទៅ ឥឡូវក៏បាន​បញ្ចេញ​តម្លៃរថយន្ត​នេះផងដែរ សម្រាប់​ទីផ្សារ​ក្នុងប្រទេស​អង់គ្លេស។

តម្លៃ​នៃ​រថយន្ត​នេះ ខុសគ្នា​ទៅតាម option រួមមាន៖

-Toyota bZ4X Pure ប៉ុង១ តម្លៃ ៥៥ ៦០០ដុល្លារ។ វាបំពាក់កង់ alloy ទំហំ ១៨អ៊ីញ, ​ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៊ីញ, កុងទ័រឌីជីថល ៧អ៊ីញ, កាមេរ៉ា​រឺយែរ និង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ដែល​អាច​បញ្ជា​ពីចម្ងាយ។

-Toyota bZ4X Motion ប៉ុង១ តម្លៃ ៦០ ៦៣២ដុល្លារ និង​ប៉ុង២ តម្លៃ ៦៤ ០៧៨ដុល្លារ។ វាមាន​បន្ថែម spoiler ខាងក្រោយ, កញ្ចក់ privacy ខាងក្រោយ, បើកគូទ​អូតូដោយគ្រាន់តែ​ចុចតេលេ, សេនស័រចូលចត, កម្តៅពូកខាងមុខ និង​ឆ្នាំងសាក​ឥតខ្សែ។ វាក៏មាន​ដំបូលប៉ាណូរ៉ាមិច និង​បំពាក់​ប្រព័ន្ធ​ជំនួយអ្នកបើកបរ។

-Toyota bZ4X Vision ប៉ុង១ តម្លៃ ៦៣ ១៥០ដុល្លារ និងប៉ុង២ ៦៦ ៦០០ដុល្លារ។ វាមកជាមួយ​កង់ ២០អ៊ីញ, សេនស័ររឺយែរចូលចតជាមួយមុខងារ​ហ្វ្រាំងស្វ័យប្រវត្តិ, មុខងារ​ជំនួយចូលចត​ដោយបញ្ជាពីចម្ងាយ, ពូកស្បែក (synthetic leather seat), កម្តៅពូក, កម្តៅដៃចង្កូត, សោឌីជីថល និង​បើកគូទ​អូតូដោយគ្រាន់តែ​គ្រវីជើង។

-Toyota bZ4X Premiere Edition ប៉ុង២ តម្លៃ ៦៨ ៣១៩ដុល្លារ។ វាបន្ថែម​នូវ​ប្រព័ន្ធសំឡេង speaker JBL ៩គ្រាប់។

Toyota បាន​ឱ្យដឹងថា រថយន្ត bZ4X គ្រប់ option គឺពេល​សាកភ្លើងពេញ​ម្តង បើកបាន​ចម្ងាយ ៤៥០គីឡូម៉ែត្រ។ សម្រាប់ប៉ុង១ វា​ផលិតបាន​កម្លាំង ២០១សេះ និង​កម្លាំងរមួល ២៦៥ញ៊ូវតុនម៉ែត្រ ឯប៉ុង២ ផលិតបាន​កម្លាំង ២១៥សេះ និង​កម្លាំងរមួល ៣៣៦ញ៊ូវតុនម៉ែត្រ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

Most Popular

To Top