ថ្មីៗនេះ Reuter បានដកស្រង់សម្តីរបស់លោក Noriaki Yamashita ប្រធានក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃ ថា Toyota នឹងចាប់ផ្តើមផលិតរថយន្តភីកអាប់ដ៏ល្បីល្បាញរបស់ខ្លួនជាប្រភេទអគ្គិសនី គឺម៉ូឌែល Hilux ក្នុងប្រទេសថៃ នៅឆ្នាំ២០២៥។ ការផលិតរថយន្ត EV ភីកអាប់នេះ នឹងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញផងដែរ។ លោក Noriaki...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា សារព័ត៌មាន Nikkei បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុន Toyota Motor គ្រោង នឹងផលិតរថយន្តប្រហែល១០,៣លានគ្រឿង នៅទូទាំងពិភពលោកនៅក្នុងឆ្នាំ២០២៤នេះ ដោយបន្តការផលិតឡើងវិញ ដែលមាននៅក្នុងកំណត់ត្រាប្រចាំឆ្នាំ របស់ខ្លួនសម្រាប់រយៈពេល២ឆ្នាំជាប់ៗគ្នា ។ គេបានដឹងថា ក្រុមហ៊ុន Toyota...
ក្រុមហ៊ុន Toyota បានប្រកាសនៅដើមឆ្នាំ២០២៤នេះថា ខ្លួននឹងនៅតែបន្តអភិវឌ្ឍរថយន្តប្រើម៉ាស៊ីនចំហេះក្នុងប្រភេទថ្មី ដែលជួយដល់បរិស្ថាន ពោលគឺលោកអះអាងថា រថយន្តអគ្គិសនី មិនមែនជាដំណោះស្រាយការមិនបញ្ចេញផ្សែងតែមួយនោះទេ។ ក្នុងការធ្វើបទបង្ហាញចេញរថយន្ត GR Yaris ស៊េរីថ្មី ក្នុងពិព័រណ៌រថយន្ត Tokyo Auto Salon 2024 កាលពីថ្ងៃទី១២ ខែមករាកន្លងទៅ លោក Akio Toyoda...
ក្រុមហ៊ុន Toyota បានប្រកាសបញ្ឈប់ការ ផលិតរថយន្ត Yaris Cross ដែលមានជម្រើសប្រើសាំងសុទ្ធ ទៀតហើយ ត្រឹមចុងឆ្នាំ២០២៣នេះ ដោយបន្សល់តែជម្រើស Hybrid មួយគត់ ។ ការសម្រេចនេះ បានធ្វើឱ្យ Yaris Cross ក្លាយជាម៉ូឌែលរថយន្ត Toyota ទី៣ ដែលលែងមានជម្រើសប្រើសាំងសុទ្ធ បន្ទាប់ពីម៉ូឌែល...
ក្រុមហ៊ុន Toyota គ្រោងបំពាក់ម៉ាស៊ីនចំហេះក្នុងប្រើថាមពលអ៊ីដ្រូសែនលើរថយន្ត SUV Iconic ខ្នាតធំរបស់ខ្លួន គឺ LandCruiser។ លោក Mitsumasa Yamagata ប្រធានរោងចក្រអ៊ីដ្រូសែននៃក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនបានស្រាវជ្រាវរុករក និងអភិវឌ្ឍបច្ចេកវិទ្យាចំហេះក្នុងអ៊ីដ្រូសែនរួចរាល់ហើយសម្រាប់រថយន្តធុនធំ ដោយរួមមានទាំង Toyota LandCruiser ផងដែរ។ លោកបន្តថា...
ក្នុងព្រឹត្តិការណ៍ពិព័រណ៍យានយន្ត Japan Mobility Show នៅចុងខែតុលានេះ ក្រុមហ៊ុន Toyota នឹងដាក់បង្ហាញ Concept រថយន្តអគ្គិសនី ២ម៉ូឌែល គឺ Land Cruiser Se ដែលជាប្រភេទ SUV កៅអី៣ជួរ និង Toyota EPU ដែលជាប្រភេទភីកអាប់ធុនកណ្តាល។...
យោងតាមប្រភពពីវេបសាយព័ត៌មានជប៉ុន បង្ហាញឱ្យដឹងថា នៅចុងឆ្នាំនេះ Toyota នឹងបញ្ចេញរថយន្ត Century SUV ដែលបំពាក់ម៉ាស៊ីន Hybrid ដូច Lexus TX 550h+។ ការពិតទៅ រូបភាពរថយន្ត Toyota Century នេះ ត្រូវបានបង្ហាញរួចមកហើយកាលពីខែមិថុនា ដោយពេលនោះ គេបានកត់សម្គាល់ថា រថយន្ត...
ក្រុមហ៊ុន Toyota ទើបតែបានប្រកាស ចេញរថយន្តស៊េរីឆ្នាំ២០២៤ របស់ខ្លួនមួយម៉ូឌែលទៀតហើយ គឺម៉ូឌែល Land Cruiser ដែលបានកែរូបរាងថ្មីទាំងស្រុង។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ រូបរាងរបស់រថយន្ត Land Cruiser ឆ្នាំ២០២៤នេះ គឺស្រដៀងនឹងរូបគំរូ (Concept) រថយន្តអគ្គិសនីមួយដែល Toyota បានបង្ហាញចេញកាលពីចុងឆ្នាំ២០២១ ដែលវាមានឈ្មោះថា Toyota Compact...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត The Kyodo News នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Toyota Motor Corp នឹងទទួលបានប្រាក់ឧបត្ថម្ភធន ពីរដ្ឋាភិបាលជប៉ុនក្នុងទំហំប្រមាណជា១២០ពាន់លានយេន ឬត្រូវជាជាង៨៤០លានដុល្លារ។ ប្រភពដដែលបានបន្តថា ប្រាក់ឧបត្ថម្ភកញ្ចប់នេះ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍ និងវិនិយោគទៅលើការផលិតថ្ម សម្រាប់រថយន្តអគ្គិសនីម៉ូដេលថ្មី ដើម្បីកាត់បង្កើនទាំងអាយុកាល និងបង្កើនទាំងគុណភាពរបស់រថយន្តអគ្គិសនី...
តូក្យូ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp បានរកឃើញការធ្វើតេស្តិ៍គាំង មិនត្រឹមត្រូវសម្រាប់ម៉ូដែលមួយ និងការផ្អាកការនាំចេញ នៅក្នុងចុងក្រោយបង្អស់ នៃបញ្ហាអាម៉ាស់ជាបន្តបន្ទាប់ ដែលកំពុងញាំញីក្រុមហ៊ុនផលិត រថយន្តកំពូលរបស់ប្រទេសជប៉ុន ។ បញ្ហាចុងក្រោយបំផុត ត្រូវបានលាតត្រដាង កាលពីល្ងាចថ្ងៃសុក្រ ប៉ះពាល់ដល់រថយន្តកូនកាត់ Toyota...