ផ្សេងៗ

Toyota អាច​នឹង​បញ្ចេញ SUV ថ្មីមួយប្រើម៉ាស៊ីនដូច Lexus TX និងមានរូបរាង​ស្រដៀង​នឹង​ Rolls-Royce Cullinan

យោងតាម​ប្រភព​ពីវេបសាយ​ព័ត៌មាន​ជប៉ុ​ន បង្ហាញ​ឱ្យដឹងថា នៅចុងឆ្នាំនេះ ​Toyota នឹង​បញ្ចេញ​រថយន្ត Century SUV ដែល​បំពាក់​ម៉ាស៊ីន​ Hybrid ដូច Lexus TX 550h+។

ការពិតទៅ រូបភាព​រថយន្ត​ Toyota Century នេះ ត្រូវបាន​បង្ហាញ​រួចមកហើយ​​កាលពីខែមិថុនា ដោយពេលនោះ​ គេបាន​កត់សម្គាល់​ថា ​រថយន្ត SUV ថ្មីនេះ មានរូបរាង​ស្រដៀងនិងទំហំប៉ុនគ្នា​នឹង​ Rolls-Royce Cullinan។

រថយន្ត Century SUV នេះ ត្រូវបាន​អភិវឌ្ឍ​លើគ្រោងឆ្អឹង TNHGA-K ដូចនឹង​ Toyota Alphard/Velfire, Lexus LM និងទាំង Toyota Highlander និង​ Lexus TX។ ក្នុងនោះ សម្រាប់​ម៉ាស៊ីន គឺ​ដូចហ្នឹង TX 550h+ ដែលប្រើម៉ាស៊ីន Plug-in Hybrid V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៤០៦សេះ។ រថយន្ត​នេះ​រំពឹងថា នឹង​មានតម្លៃ​ប្រហែល ១០ម៉ឺន ៥ពាន់ដុល្លារ៕

ប្រភព៖sabay

Most Popular

To Top