ប្លែកៗ

ស្រី្តឳបដើមឈើពិសិដ្ឋអាយុ ៧០០ ឆ្នាំអាក្រាតកាយបង្ខំឲ្យធ្វើការ សុំទោសជាសាធារណៈ បន្ទាប់ពីរូបភាពនាងបង្ហាញរីករាលដាល បណ្តាញសង្គម

កោះបាលី ៖មន្ត្រីអន្តោប្រវេសន៍បាននិយាយថា ស្រ្តីជាអ្នកទេសចរជនជាតិរុស្សីម្នាក់ បានសុំការលើកលែងទោស បន្ទាប់ពីនាងធ្វើឲ្យអ្នកស្រុកខឹងសម្បារដោយការថតស្រាតនៅលើដើម ឈើពិសិដ្ឋដែលមានកាលអាយុ ៧០ឆ្នាំនៅកោះបាលី នឹងត្រូវនិរទេសចេញពីកោះមួយនេះទៀតផង នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

នាង Alina Fazleeva មានអ្នកតាមដានរាប់ពាន់នាក់ នៅលើ បណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Instagram បានធ្វើយូហ្គាអាក្រាតកាយនៅលើដើមឈើ ពិសិដ្ឋដែលមានអាយុកាលរាប់សតវត្សក្នុងបរិវេណប្រាសាទ Babakan តំបន់ Tabanan កាលឆ្នាំ ២០១៩។ រូបភាពត្រូវបាន ថតដោយប្តីរបស់នាង លោក Andrey Fazleev ត្រូវបានបង្ហោះលើ Instagram ហើយបានរីករាលដាលធ្វើឲ្យសហគមន៍ ជនជាតិបាលីមានភាពច្របូកច្របល់។

ប៉ូលីសបានបដិសេធមិនចោទប្រកាន់នាង ពីបទឧក្រិដ្ឋនោះទេ ប៉ុន្តែបានបង្វែរករណី របស់នាងទៅមន្ត្រីអន្តោប្រវេសន៍បានមើលស្រាលលើនរណាម្នាក់ដែលជាអ្នកកាន់ សាសនាព្រះពុទ្ធ-ហិណ្ឌូ បានដាក់យីហោថា ជាអ្នកទេសចរដ៏អាក្រក់។ នាង Fazleeva បានអួតនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គម អំពីការថតរូបអាក្រាតរបស់នាងដោយនិយាយថា នាងបានឮសំឡេងបុព្វបុរសរបស់នាង ខណៈនាងកំពុងឱបសម្បកឈើ និងជាផ្នែកនៃខ្សែសង្វាក់គ្មានទីបញ្ចប់៕

Most Popular

To Top