ប្លែកៗ

ករណីកម្រ! ស្វាញីហ្គោរីឡាអាយុច្រើនជាងគេបំផុត លើលោក ធ្វើខួបកំណើត យ៉ាងសប្បាយរីកយាយ (Video)

សត្វស្វាញីដែលមានឈ្មោះថា Fatouគឺជាប្រភេទសត្វស្វាហ្គោរីឡាដែលមានវ័យចំណាស់ជាងគេបំផុត នៅលើលោក ខណ: Fatouនាពេលនេះកំពុងរស់នៅសួនសត្វមួយកន្លែងនៅក្នុងទីក្រុងBerlin ប្រទេសអាល្លឺម៉ង់ក្រោមការយកចិត្តទុកដាក់បំផុតពីអ្នកមើលថែ។

កាលពីពេលថ្មីៗ Fatou ទើបតែត្រូវបានគេរៀបចំពិធីខួបកំណើតគម្រប់៦៥ឆ្នាំឲ្យយ៉ាងពិសេស ជាមួយនឹងទឹកមុខសប្បាយរីករាយជាទីបំផុត បន្ទាប់មកគេញាំនំខេករហូតទៅតែអស់ មើលទៅហាក់ដូចជាឆ្ញាញ់ខ្លាំងណាស់។

នេះគឺជាករណីកម្របំផុតហើយសម្រាប់ប្រភេទស្វាហ្គោរីឡាដែលមានអាយុរហូតទៅដល់៦៥ឆ្នាំ ខណ:ទូទៅសត្វប្រភេទនេះជាមធ្យមអាចរស់នៅបានត្រឹមតែប្រមាណ៥០ឆ្នាំតែ ប៉ុណ្ណោះ ។

សូមជម្រាបថា Fatou បានមកដល់សួនសត្វនៃទីក្រុងBerlin ប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ១៩៥៩ នាងធ្លាប់បានផ្តល់កំណើតកូនដំបូងបំផុតនៅក្នុងឆ្នាំ ១៩៧៤ និង ត្រូវបានជាប់កំណត់ត្រា Guinness World Record ផងដែរកាលពីឆ្នាំ២០១៩ ថាជាសត្វហ្គោរីឡាដែលមានអាយុជាងគេបំផុត នៅលើលោក។ ប្រភព៖http://Sabay

Most Popular

To Top