ប្លែកៗ

គួរឱ្យសរសើរណាស់! សុនខ ដោះមីន១៥០គ្រាប់លើផ្ទៃដី អ៊ុយក្រែន បន្សល់ពីសង្គ្រាមជាមួយរុស្សី

សត្វសុនខមួយក្បាល បានជួយដោះមីនលើផ្ទៃដីដ៏ធំនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្សីបានលើកទ័ពចូលឈ្លានពាននៅក្នុងប្រទេសនេះ។

Patron គឺជាឈ្មោះសត្វសុនខមួយក្បាលដែលបានបំពេញកាតព្វកិច្ចបានយ៉ាងល្អចូលរួមបោសសម្អាតគ្រាប់មីន ១៥០គ្រាប់ នៅលើផ្ទៃដីក្នុងប្រទេសអ៊ុយក្រែន គិតចាប់តាំងពីពេលដែលរុស្សី បានបើកការឈ្លានពាន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។ សកម្មភាពរបស់ Patron ទទួលបានការកោតសរសើរពីពលរដ្ឋអ៊ុយក្រែន រួមទាំងរដ្ឋមន្រ្តីផងដែរ។

មជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រ និងសន្តិសុខព័ត៌មានរបស់អ៊ុយក្រែនបានឱ្យដឹងថា នៅថ្ងៃណាមួយ រឿងរបស់សត្វសុនខ Patron ដែលជួយបោសសម្អាតគ្រាប់មីនជួយសង្គ្រោះជីវិតមនុស្ស នឹងត្រូវបានចងក្រងផលិតទៅជាខ្សែភាពយន្តផងដែរ៕ប្រភព៖http://sabay

Most Popular

To Top