ប្លែកៗ

នំ Jaffa ដ៏ធំបំផុតរបស់ពិភពលោក មានទម្ងន់ ៨០ គីឡូក្រាម ឈ្នះរង្វាន់ Great British Bake របស់ចក្រភពអង់គ្លេស

អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា នំ Jaffa គឺជានំខេកធំបំផុតមិនធ្លាប់មាន របស់ពិភពលោកមានអង្កត់ផ្ចិត ១៧៥សង់ទីម៉ែត្រ ទម្ងន់ ៨០ គីឡូក្រាម និងទទឹងជិត២ម៉ែត្រ ត្រូវបានបង្កើតឡើង ដោយឈ្នះរង្វាន់ Great British Bake របស់ចក្រភពអង់គ្លេស។

នំប្រភេទនេះត្រូវបានលាយជាមួយស៊ុត ១៦០ គ្រប់ សូកូឡាខ្មៅ ៨ គីឡូក្រាម និងចាហួយទឹកក្រូច ១៥ គីឡូក្រាម។ រសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ ត្រូវបានសម្រេចដោយអតីតអ្នកឈ្នះពានរង្វាន់ Great British Bake Off Frances Quinn ជាមួយនឹងបុគ្គលិករបស់ McVitie ដោយប្រើរូបមន្តសម្ងាត់កំពូលរបស់ក្រុមហ៊ុន។

អ្នកស្រី Quinn បានដុតនំទម្ងន់ ៨០ គីឡូក្រាម ដើម្បីអបអរសាទរខួបលើកទី ១៥ នៃកម្មវិធី Britain’s Got Talent។ អ្នកស្រីបាននិយាយថា វាពិតជារីករាយណាស់ ដែលបានចាប់ដៃគូជាមួយ McVitie’s ដើម្បីបំបែកកំណត់ត្រា ខ្ញុំបានកំណត់កាលពី៥ ឆ្នាំមុន វាពិតជាល្អណាស់ ក្នុងការប្រារព្ធខួបកំណើតគម្រប់ ១៥ ឆ្នាំរបស់ Britain’s Got Talent ជាមួយនឹងនំខេកដ៏ល្បីបែបនេះ។

ខ្ញុំសង្ឃឹមថា ទស្សនិកជនបានទស្សនាការផ្សាយផ្ទាល់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត នឹងរីករាយក្នុងការចូលរួមអបអរសាទរ បេក្ខជនបេក្ខនារី នៅឆ្នាំនេះ។ អ្នកស្រី Quinn បានឈ្នះស៊េរីទី៤ នៃ The Great British Bake Off កាលឆ្នាំ ២០១៣ បានបំបែកកំណត់ត្រាពិភពលោក Guinness ផ្ទាល់ខ្លួនរបស់នាង ដែលបានកំណត់ក្នុងឆ្នាំ ២០១៧ ជាមួយនឹងស្នាដៃនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top