ប្រិយមិត្តបានដឹងហើយថាជាទូទៅអាហារគឺជាប្រភពថាមពលចម្បងដ៏សំខាន់សម្រាប់ទ្រទ្រង់សារពាង្គកាយរបស់មុនស្សយើងឲ្យរស់រានមានជីវិត មិនអាចខ្វះបាន លើសពីនោះទឹកក៏ជារឿងដែលសំខាន់ជាងអាហារទៅទៀត ប្រសិនបើហ៊ានអត់ទឹកតែ៣ថ្ងៃ មនុស្សនឹងអាចស្លាប់បាត់បង់ជិវិតបាន។
យ៉ាងមិញនៅក្នុងធម្មជាតិខណៈមនុស្សមិនអាចរស់នៅបានដោយគ្មានអាហារនិងទឹកបានយូរ នៅមានសត្វជាច្រើនទៀតដែលអាចរស់នៅដោយគ្មានទឹកនិងអាហាររហូតទៅដល់រាប់ឆ្នាំឯណោះ។
ថ្ងៃនេះ សូមលើកយកសត្វ៥ប្រភេទ ដែលអាចរស់នៅដូចគ្មានចំណីបាន រហូតដល់ទៅ៣ឆ្នាំ
១.សត្វក្រពើ (Crocodile)

គ្រប់គ្នានឹងមានមានការភ្ញាក់ផ្អើលនៅពេលដែលដឹងថាក្រពើជាសត្វដែលរស់នៅលើភពផែនដីយើងនេះតាំងពីបុរាណកាល ហើយវាអាចរស់នៅបានដោយអត់ចំណីបានលើសពី ៣ឆ្នាំឯណោះ ដោយសត្វក្រពើរក្សាថាមពលតាមរយៈការធ្វើចលនាយឺតៗ ហើយពេលខ្លះមិនកម្រើកទាល់តែសោះ បន្ទាប់ពីវាស៊ីចំណីរួច។
២. សត្វអូដ្ឋ (Camel)

បូកលើខ្នងសត្វអូដ្ឋមិនអាចផ្ទុកទឹកបានទេតែ បូកគឺផ្ទុកទៅដោយសារធាតុខ្លាញ់ជាច្រើននៅក្នុងហ្នឹង ធ្វើឲ្យសត្វអូដ្ឋ អាចរស់នៅដោយមិនផឹកទឹករហូតទៅដល់ ៤០ថ្ងៃឯណោះ អំឡុងពេលវាធ្វើដំណើរឆ្លងកាត់វាលខ្សាច់។
៣.សត្វពស់ (Snake)

ចំណុចពិសេសបំផុតរបស់ សត្វពស់នោះ គឺការរំលាយអាហាររបស់វា ត្រូវបានកាត់បន្ថយ៧០% ក្នុងពេលដែលមានអាកាសធាតុត្រជាក់ ដូច្នេះហើយសត្វពស់ពួកវាអាចរស់នៅដោយគ្មានចំណីបានពេញមួយឆ្នាំឯណោះ។
៤.សត្វខ្លាឃ្មុំ (Bear)

សត្វខ្លាឃ្មុំដេកច្រើនណាស់ អំឡុងពេលរដូវរងារ កំឡុងពេលដេកធ្វើឲ្យវាអាចកាត់បន្ថយការរំលាយអាហារពាក់កណ្តាល ជាលទ្ធផលអាចធ្វើឲ្យវាអាចអត់ចំណីអាហារ និងទឹកបានលើសពី ១០០ថ្ងៃ។
៥.សត្វពីងពាង (Spider)

សត្វពីងពាង ត្រូវតែរង់ចាំចំណីរយពេលយ៉ាងយូរនៅលើសំបុករបស់វា ដោយគ្មានពេលកំណត់។ ប៉ុន្តែវាអត់ព្រួយនោះទេ ព្រោះថាសត្វប្រភេទនេះ អាចរស់នៅដោយគ្មានចំណីលើសពី ១ឆ្នាំបានឯណោះ ។
ប្រភព៖Sabay
