សុខភាព និង ផ្លូវភេទ

ជួបហើយ! តាមពិតប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ ជាថ្នាំសម្រកទម្ងន់ពូកែ យ៉ាងនេះសោះ

ការឡើងទម្ងន់ ឬធាត់ គឺជាឬសគល់នៃជំងឺជាច្រើន ជាពិសេសបញ្ហាសរសៃឈាម និងបេះដូងតែម្តង។ ទោះជាយ៉ាងណា ប្រសិនបើអ្នកកំពុងតែឡើងទម្ងន់ តើត្រូវធ្វើដូចម្តេច? ញ្ហាធាត់លើសទម្ងន់អាច ដោះស្រាយបានដោយប្រើប្រាស់ ប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ។

ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងវីតាមីន E ដែលអាចជួយបង្កើនអត្រារំលាយអាហារ ដូច្នេះការសម្រកទម្ងន់ពិតជាមានប្រសិទ្ធភាព។

ធាតុផ្សំ៖
-សាច់ប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាបាយ (កិនឲ្យម៉ត់ក្លាយជាល្បាយ)
-ទឹកឃ្មុំ ១ស្លាបព្រាបាយ

របៀបអនុវត្ត៖១.លាយធាតុផ្សំទាំងពីរមុខនេះ នៅក្នុងកែវមួយឲ្យរលាយចូលគ្នា។២.បន្ទាប់មកទទួលទានមុនពេល ញ៉ាំអាហារពេលព្រឹក ៣០នាទី។ ៣.អនុវត្តរូបមន្តនេះជាប្រចាំ ទម្ងន់នឹងស្រកបន្តិចម្តងៗរហូតដូចបំណង។

រូបមន្តធម្មជាតិមួយនេះ ត្រូវបានគេទទួលស្គាល់ថា ពិតជាមានប្រសិទ្ធភាពចំពោះការសម្រកទម្ងន់ ហើយមិនប៉ះពាល់ដល់សុខភាព ដូចការប្រើប្រាស់ផលិតផលមួយចំនួន ដែលមានលក់នៅលើទីផ្សាឡើយ ៕

Most Popular

To Top