ក្នុងប្រវត្តិសាស្រ្តរុស្ស៊ី មានរឿងចម្លែក និងហួសចិត្តមួយដែលអធិរាជ Peter III បានកាត់ទោសប្រហារជីវិតព្យួរ ក សត្វកណ្តុរមួយក្បាល ដាក់បង្ហាញជាសាធារណៈ រយៈពេល ៣ថ្ងៃ។

រឿងនេះ បានកើតឡើងក្នុងឆ្នាំ១៧៦២ ក្រោយពេលដែលសត្វកណ្តុរនោះ បានខាំស៊ីក្បាលកងទ័ពតុក្កតា ដែលស្តេច Peter III ស្រឡាញ់ជាទីបំផុត។ សត្វកណ្តុរនេះ ត្រូវបានចោទប្រកាន់ថា បានបំពានច្បាប់កងទ័ព ដែលត្រូវកាត់ទោសប្រហារជីវិត ដោយការព្យួរ ក។
គួរដឹងដែរថា Peter III ប្រសូត្រក្នុងឆ្នាំ១៧២៨ និងបានក្លាយជាអធិរាជរុស្ស៊ី នៅខែមករា ឆ្នាំ១៧៦២។ ស្តេចអង្គនេះ សោយរាជ្យបានតែ ៦ខែប៉ុណ្ណោះ គឺដល់ត្រឹមខែកក្កដា ឆ្នាំ១៧៦២ ដោយសារត្រូវគេធ្វើឃាត៕ Source: Sabay


