មានការយល់ច្រឡំជាច្រើនថា មហាកំផែងចិន ស្ថិតនៅភាគខាងជើងដែលមានប្រវែង ២១១៩៦,១៨គីឡូម៉ែត្រ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងរាជវង្សឈីង ដោយអធិរាជ ឈីង សឺហ័ង ប៉ុន្តែការពិតមិនមែនទេ ពោលគឺតាំងពីមុនរាជវង្សនេះទៅទៀត។ សូមមើលចំណុចខាងក្រោម៖
១. នគរឈី (ឆ្នាំ ៧៧០ – ២២១មុនគ.ស)៖ នគរនេះ បានសង់កំផែងដំបូងបំផុត ដើម្បីទប់ស្កាត់ការឈ្លានពាន ពីនគរផ្សេងៗ ព្រោះពេលនោះជាសម័យចម្បាំងគ្នារវាងនគរទាំង៧ ក្នុងដែនដីចិន។
២. រាជវង្សឈីង (២២១ – ២០៧មុនគ.ស)៖ អធិរាជ ឈីង សឺហ័ង ក្រោយបង្រួបបង្រួមនគរទាំងអស់ហើយ ក៏បន្តសង់ថែមទៀត ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានពីភាគខាងជើង។
៣. រាជវង្សហាន (២០៦ មុនគ.ស – ២២០ នៃគ.ស)៖ ពង្រីកការសង់កំផែង ដើម្បីការពារផ្លូវសូត្រជំនួញ។
៤. រាជវង្សម៉េង (១៣៦៨ – ១៦៤៤)៖ ភាគច្រើននៃមហាកំផែងចិនបច្ចុប្បន្ន ត្រូវសាងសង់ ឬស្តារឡើងវិញ ក្នុងរាជវង្សនេះ។
៥. រាជវង្សឆេង (១៦៤៤ – ១៩១១)៖ មិនមានការសាងសង់អ្វីបន្ថែមទេ។
៦. សម័យទំនើប៖ មហាកំផែងត្រូវបានសាងសង់ និងការពារ ចាប់តាំងពីឆ្នាំ ១៩៥៧ ជាពិសេសលើផ្នែក Badaling នៃមហាកំផែង ដែលជាកន្លែងទាក់ទាញទេសចរច្រើនបំផុត៕ Source: Sabay

