ប្លែកៗ

ភាពល្បីល្បាញ របស់អ្នកជិះម៉ូតូពីក្រោយ ក្នុងឈុតប៊ីគីនីបង្ហាញខ្លួនលើក្របទស្សនាវដ្ដី MAXIM Korea

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២១ ខែកញ្ញា អ្នកមានឥទ្ធិពលបានបង្ហោះរូបថត ចំនួនមនុស្ស២នាក់នៅលើ Instagram របស់នាងជាមួយនឹងចំណងជើងថា “បៃតងត្រូវបានបង្ហាញនៅលើគម្របសំខាន់នៃ MAXIM ចេញផ្សាយនាខែតុលា មានមនុស្សគ្រប់គ្នាសម្រុកនឹងទិញតែម្តង” ។

រូបថតនោះ Im Green ត្រូវបានគេមើលឃើញថា បានបង្ហាញឡើងវិញនូវឈុត ដែលនាងស្លៀកឈុតប៊ីគីនី ហើយជិះលើខ្នងម៉ូតូជាមួយ Boss J. រូបភាពនោះក៏រួមបញ្ចូល នូវចំណងជើងថា “គូស្នេហ៍ដ៏ចម្រូងចម្រាស ដែលគេឃើញជិះ Gangnam ស្លៀកប៊ីគីនី”។

កាលថ្ងៃទី ២៦ ខែសីហា MAXIM Korea បានប្រកាសជាផ្លូវការជ្រើសរើស Im Green ដើម្បីបង្ហាញមុខក្នុងទស្សនាវដ្ដីរបស់ពួកគេតាមរយៈបណ្តាញ YouTube ផ្លូវការរបស់ពួកគេ។ អ្នកផ្សាយបានឆ្លើយតបជាវិជ្ជមាន ចំពោះសំណើនេះ ហើយត្រូវបានបង្ហាញ នៅក្នុងទស្សនាវដ្តីបុរសចេញផ្សាយខែតុលា។

ទន្ទឹមនឹងនោះ Im Green និង YouTuber Boss J ត្រូវបានកោះហៅដោយចោទប្រកាន់ ពីបទបង្ហាញភាពមិនសមរម្យក្រោមច្បាប់ព្រហ្មទណ្ឌ បន្ទាប់ពីគេឃើញពួកគេ ជិះម៉ូតូក្នុងឈុតប៊ីគីនី ក្នុងទីក្រុងសេអ៊ូលកាលពីខែកក្កដា។ ពួកគេត្រូវបានកោះហៅសម្រាប់ការស៊ើបអង្កេតនៅថ្ងៃទី ១៨ ខែកញ្ញា ហើយនាង Im Green ជាថ្មីម្តងទៀត បានទាក់ទាញការចាប់អារម្មណ៍ ដោយការបង្ហាញខ្លួន នៅក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ដើម្បីធ្វើការស៊ើបអង្កេត៕ ដោយ៖លី ភីលីព

Most Popular

To Top