ប្លែកៗ

មហាសេដ្ឋីលោក Elon Musk ធ្លាក់ចេញពីបញ្ជីបុគ្គលមានទ្រព្យ ច្រើនជាងគេបំផុតរបស់ពិភពលោក

បរទេស៖ទីបំផុតក្រោយការខាតបង់ជាបន្តបន្ទាប់លោក Elon Musk ដែលធ្លាប់ជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកដោយ Forbes នោះកាលពីថ្ងៃពុធម្សិលមិញនេះ គឺបានធ្លាក់ចេញពីបញ្ជីឈ្មោះនេះហើយ។

អាជីវកម្មជាច្រើនរបស់លោកបានខាតបង់ជាពិសេសក្រុមហ៊ុន លក់រថយន្តអគ្គិសនីដែលវាបាន ធ្វើឲ្យភាគហ៊ុនទាំងអស់របស់លោក Musk ដាំក្បាលចុះតគ្នាហើយក្នុងពេល ជាមួយគ្នានេះលោកទើបតែបានជះលុយ ប្រមាណជា៤៤ពាន់លានដុល្លារដើម្បីទិញយកបណ្តាញសង្គមយក្ស Twitter ផងនោះ។

យោងតាមបញ្ជីរបស់ The Forbes ដែលបានចុះឈ្មោះលោក Musk ជាកំពូលមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតលើពិភពលោកតាំងតែពីខែកញ្ញាឆ្នាំ២០២១នោះ ពេលនេះត្រូវបានប្រគល់ទៅឲ្យលោក Bernard Arnault ប្រធានប្រតិបត្តិក្រុមហ៊ុនយីហោប្រណិតដ៏ល្បី Louis Vuitton ដែលជាក្រុមហ៊ុនមេរបស់យីហោ LVMH ដែលពេលនេះ លោកមានទ្រព្យសម្បតិ្តប្រមាណជា១៨៥,៤ ពាន់លានដុល្លារ ខណៈដែលលោក Musk មានទ្រព្យតិចជាងបន្តិតប្រមាណជា១៨៥,៣ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top