ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក Emmanuel Macron ប្រកាសថា ប្រទេសបារាំង នឹងផលិតស្រោមអនាម័យ និងចែកជូនដោយឥតគិតថ្លៃ នៅក្នុងឱសថស្ថាន សម្រាប់នរណាម្នាក់ ដែលមានអាយុរហូតដល់២៥ឆ្នាំ នៅក្នុងឆ្នាំថ្មីនេះ ។
ការផ្លាស់ប្តូរនេះកើតឡើងនៅគ្រា ដែលរដ្ឋាភិបាលលើកឡើងថា ជំងឺកាមរោគកំពុងកើនឡើង ក្នុងចំណោមមនុស្សវ័យក្មេង ហើយដោយសារអតិផរណា ពិសេសក្នុងឆ្នាំនេះកំពុងកាត់បន្ថយយ៉ាងខ្លាំង ជាពិសេសទៅក្នុងថវិកា របស់ប្រជាជនក្រីក្របំផុត របស់ប្រទេសបារាំង ។
ក្មេងស្រី និងស្ត្រីដែលមានអាយុក្រោម២៥ឆ្នាំ អាចទទួលបានការពន្យារកំណើតដោយឥតគិតថ្លៃ នៅក្នុងប្រទេសបារាំងដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធានាថា មនុស្សវ័យក្មេង ដែលមានប្រាក់ចំណូលទាបទាំងអស់ អាចការពារការមានផ្ទៃពោះ ដែលមិនចង់បានកូន ។
ទោះជាយ៉ាងនេះក្តី វិធានការដែលមានស្រាប់ មិនអនុវត្តចំពោះបុរស ឬជាពិសេសដោះស្រាយ ការចូលប្រើសម្រាប់មនុស្សកែភេទ ឬក្រុមមនុស្សដែលរួមភេទដូចគ្នានោះទេ ។
លោក Macron បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ស្រោមអនាម័យនឹងមិនគិតថ្លៃនៅក្នុងឱសថស្ថាន សម្រាប់នរណាម្នាក់ដែលមានអាយុពី១៨ទៅ២៥ ចាប់ពីថ្ងៃទី១ ខែមករា ។
ប៉ុន្តែបន្ទាប់ពីពិធីករទូរទស្សន៍បារាំង និងអ្នកផ្សេងទៀតបានជំទាស់នឹងគាត់ នៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រ អំពីមូលហេតុដែលវិធានការស្រោមអនាម័យ មិនរាប់បញ្ចូលអនីតិជននោះ លោកប្រធានាធិបតីបានយល់ព្រម ពង្រីកកម្មវិធីនេះថែមទៀត ។
លោក Macron បានថ្លែងនៅក្នុងវីដេអូ Selfie ដែលគាត់បានថតពីខាងក្រៅនៃកិច្ចប្រជុំកំពូលមួយក្នុងប្រទេសអេស្ប៉ាញថា “តោះនាំគ្នាអនុវត្ត” ។ ក្រោយមកគាត់បានបង្ហោះសារថា “អនីតិជនជាច្រើនក៏រួមភេទដែរ… ពួកគេក៏ត្រូវការពារខ្លួនផងដែរ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា