ប្លែកៗ

ស្ដេច​ Charles III ធ្លាប់​ត្រូវ​បាន​បិតា ​ជិះ​យន្តហោះ​ជូន​ទៅ​សាលារៀន

ព្រះមហាក្សត្រ​អង់គ្លេស​ស្ដេច​ Charles ទី៣ ធ្លាប់​ត្រូវ​បាន​បិតា​ព្រះអង្គ​គឺ ព្រះអង្គ​ម្ចាស់​ Philip ជិះ​យន្តហោះ​ជូន​ទៅ​សាលារៀន​ដែល​មាន​ទីតាំង​នៅ​​ស្កុតឡែន។

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ១៩៦២។ នៅ​ពេល​នោះ​ដែរ ព្រះអង្គម្ចាស់ Philip បាន​បើក​យន្តហោះ​របស់​កងទ័ព​អាកាស​ភូមិន្ទ​អង់គ្លេស Lossiemouth ជូន​បុត្រា​របស់​ព្រះអង្គ​ ដែល​ជា​ស្ដេច​អង់គ្លេស​នា​ពេល​បច្ចុប្បន្ន ពី​រាជធានី​ឡុងដុង​ទៅ​កាន់​សាលា Gordonstoun នៅ​ស្កុតឡែន។

ស្ដេច Charles ទី៣ យាង​ទៅ​រៀន​សាលារៀន​ក្នុង​អាយុ ១៣ព្រះវស្សា។ សាលា​នេះ​គឺ​ជា​ប្រភេទ​សាលា​ទទួល​ក្មេង​ឱ្យ​រៀន និង​ស្នាក់នៅ​ក្នុង​សាលា ដោយ​ទទួល​ក្មេង​ពី​អាយុ ៤ឆ្នាំ ដល់​១៨ឆ្នាំ។ សាលា​នេះ​ក៏​ជា​សាលា​របស់​ព្រះអង្គម្ចាស់ Philip កាល​ពី​ក្មេង​ផង​ដែរ៕

Most Popular

To Top