ប្លែកៗ

៦ ប្រទេស​ដែល​មាន​លិខិត​ឆ្លងដែន​ខ្លាំង​ជាង​គេ​លើ​លោក​នៅ​ឆ្នាំ២០២៤

នៅ​ក្នុង​ឆ្នាំ២០២៤នេះ មាន​ ៦ប្រទេស​ដែល​មាន​លិខិត​ឆ្លងដែន​ខ្លាំង​ជាង​គេ​លើ​ពិភពលោក។ នេះ​បើ​តាម​សម្រង់​ទិន្នន័យ​របស់​ក្រុមហ៊ុន​ហ៊ែនលី និង​សហការី (Henley and Partners)។

លិខិតឆ្លងដែន​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នេះ​សំដៅ​លើ លិខិត​ឆ្លងដែន​ ដែល​អាច​ចេញចូល​ប្រទេស​នានា​បាន​ច្រើន​ជាង​គេ ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ ឬ វីសា។

នៅ​ឆ្នាំ២០២៤ មាន ៦ប្រទេស​ ដែល​មាន​ប៉ាស្ព័រ​ខ្លាំង​ជាង​គេគឺ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សិង្ហបុរី និង​អេស្ប៉ាញ។ ប្រទេស​ទាំង​ ៦នេះ​អាច​ចេញ​ចូល​ ១៩៤ប្រទេស​/ដែនដី ដោយមិនចាំបាច់​មាន​ទិដ្ឋាការ។

នៅ​អាស៊ីអាគ្នេយ៍​វិញ ប៉ាស្ព័រ​ខ្លាំង​បន្ទាប់​ពី​ស្រុក​សាំងហ្គាពួរ​គឺ ប៉ាស្ព័រ​របស់​ម៉ាឡេស៊ី ដែល​ជាប់​លេខ ១២ ហើយ​ដើរ​បាន ១៨២ប្រទេស​លើ​ពិភពលោក ហើយ​បន្ត​មក​គឺ​ប្រ៊ុយណេ ជាប់​លេខ ២០ ដែល​ដើរ​បាន ១៦៨ប្រទេស។

បើ​ក្រឡេក​មើល​តំបន់​មេគង្គ ដែល​មាន ៥ប្រទេស (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ថៃ​ជាប់​លេខ ១ (៦៣លើ​ពិភពលោក) ដែល​មាន​ប៉ាស្ព័រ​អាច​ដើរ​បាន ៨២ប្រទេស ចំណែក​ឯកម្ពុជា​វិញ​លេខ ២ (៨៦លើពិភពលោក) ដែល​អាច​ដើរ​បាន ៥៦ប្រទេស។ ចំណែក​ឯ​វៀតណាម​វិញ​មាន​ប៉ាស្ព័រ​ដើរ​បាន ៥៥ប្រទេស ឡាវ ៥១ប្រទេស ហើយ​ចុង​ក្រោយ​គឺ​មីយ៉ាន់ម៉ា ដើរ​បាន ៤៨ប្រទេស។

សូមជម្រាបផងដែរ​ថា ខាង​ក្រុមហ៊ុន​ហ៊ែនលី និងសហការី​បាន​ប្រើប្រាស់​ទិន្នន័យ​ផ្ដាច់មុខ​ដែល​ស្រង់​យក​ចេញ​ពី​អាជ្ញាធរដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA)៕

ប្រភព៖sabbay

Most Popular

To Top