ការទល់លាមក មានន័យថាចលនាពោះវៀនរបស់ទារកមានភាពមិនប្រក្រតី ដោយមានរយៈពេលយូរជាងធម្មតា។ សញ្ញាដែលបញ្ជាក់ថាទារកទល់លាមករួមមាន ៖
• ទារកយំ និងមានលក្ខណៈមិនមានភាពស្រួលដោយសារតែការឈឺចាប់នៅមុនពេលបន្ទោរបង់
• លាមកស្ងួត រឹងដែលធ្វើឲ្យមានបញ្ហានៅក្នុងការបន្ទោរបង់
• ការបន្ទោរបង់តិចជាង ៣ ដងនៅក្នុងមួយសប្តាហ៍
• ផោម ហើយលាមកមានក្លិនស្អុយខុសពីធម្មតា
• ទារកមិនសូវបៅ ឬញុាំអាហារ
• ពោះរឹង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
លាមករាវ ក៏អាចជាសញ្ញាមួយនៃការទល់លាមកដែរ។ ស្ដាប់ទៅវាហាក់ដូចជាចម្លែក នោះដោយសារតែលាមកដែលរាវត្រូវបានរារាំងដោយលាមកដែលរឹង ដែលវាមិនមានជាជំងឺរាគរូសនោះទេ។
អ្នកម៉ាក់គួរធ្វើយ៉ាងណា នៅពេលទារកទល់លាមក?
អ្នកត្រូវនាំយកទារកទៅជួបជាមួយគ្រូពេទ្យកុមារ ដើម្បីបន្ធូរបន្ថយភាពមិនស្រួលរបស់ទារក។ ប៉ុន្តែអ្នកអាចជួយបន្ថយរោគសញ្ញាមួយចំនួនរបស់ទារកបានដោយ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• អ្នកត្រូវធ្វើចលនាជើងរបស់ទារកតិចៗដូចជាចលនាជិះកង់ ដើម្បីជួយផ្លាស់ទីលាមកដែលមានការលំបាកនៅតាមពោះវៀន។
• បើអ្នកបំបៅដោះទារកដោយទឹកដោះគោ អ្នកត្រូវបន្ថែមទឹកនៅចន្លោះពេលបំបៅដោះ ការបន្ថែមជាតិទឹក គឺដើម្បីជួយសម្រួលដល់ការទល់លាមក។
• បើទារកចាប់ផ្តើមញុំចំណីអាហារនោះ អ្នកត្រូវផ្ដល់ទឹក ឬទឹកផ្លែឈើឲ្យបានច្រើន។
អ្នកក៏ត្រូវផ្ដល់នូវរបបអាហារដែលមានជាតិសរសៃផងដែរដូចជាផ្លែប៉ោម ទំពាំងបាយជូរ ផ្លែព័រ ផ្លែក្រូច និងផ្លែល្ហុង ហើយអ្នកក៏ត្រូវបន្ថែមនូវគ្រាប់ធញ្ញជាតិមានជាតិសរសៃខ្ពស់ដល់ទារកផងដែរ។
ប្រសិនបើការទល់លាមកមានលក្ខណៈធ្ងន់ធ្ងរ អ្នកត្រូវនាំទារកទៅជួបជាមួយគ្រូពេទ្យ។
អ្នកមិនត្រូវមានការព្រួយបារម្ភខ្លាំងពេកនោះទេ ព្រោះការទល់លាមកតែងតែកើតមាន ជាពិសេសនៅពេលអ្នកធ្វើការបំបៅដោះដោយទឹកដោះគោ ឬការបរិភោគចំណីអាហារ៕
ប្រភព៖health