សុខភាព និង ផ្លូវភេទ

មុខសញ្ញាអ្វីខ្លះ បង្ហាញអ្នកថា ត្រូវតែច្របាច់ទឹកដោះចេញ?

នៅពេលដែលអ្នកស្ថិតនៅដំណាក់ កាលនៃការបំបៅទឹកដោះកូន អ្នកគួរតែកត់សំគាល់នូវលក្ខណៈមួយចំនួនដែលតម្រូវ ឲ្យអ្នកច្របាច់ទឹកដោះចេញ ទើបកូនអាចបៅបានស្រួល។ តើមានអាការៈអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកយល់ថា សុដន់អ្នកមានលក្ខណៈតឹងណែន នោះអ្នកអាចច្របាច់ទឹកដោះចេញបន្តិច ដើម្បីឲ្យវាមានលក្ខណៈទន់ ទើបកូនងាយស្រួលបៅ។
  2. នៅពេលដែលអ្នកមានអារម្មណ៍ថា សុដន់មានអាការៈឈឺ អ្នកអាចច្របាច់ទឹកដោះចេញមកបាន នោះវាមិនត្រឹមតែអាចបំបៅទឹកដោះនោះ ដល់កូនបានទាន់ពេលនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមិនសូវឈឺ ហើយវាក៏មិនអាចបង្អាក់ដំណើរការនៃទឹកដោះចេញមកដែរ វានឹងដំណើរការធម្មតាវិញ។
  3. ទារកដែលទើបនឹងកើតចេញគឺពុំ មានកម្លាំងខ្លាំងក្នុងការជញ្ជក់ទឹកដោះនោះទេ ដូចនេះប្រសិនជាកូនមិនអាចប៊ឺតចេញមក បាន អ្នកអាចច្របាច់រួចទើបបំបៅគេបាន។
  4. នៅពេលដែលកូនកើតមកមានទម្ងន់ ស្រាល ឬក្នុងពេលដែលកូនឈឺ អ្នកសុទ្ធតែត្រូវច្របាច់ចេញមកបំបៅកូន ព្រោះគេគ្មាន កម្លាំងជញ្ជក់នោះទេ។
  5. នៅពេលដែលកូនទើបនឹងកើតចេញពី ពោះអ្នក នោះគេនឹងមិនសូវបៅច្រើនឡើយ ដូចនេះនៅពេលដែលគេបៅទឹកដោះ អ្នកមិនអស់ អ្នកត្រូវច្របាច់ចេញ ទើបទឹកដោះអ្នកមានលក្ខណៈល្អ មិនជូរ ដែលមិនអាចប៉ះពាល់ ដល់សុខភាពកូន៕ ប្រភព៖health.com.kh

Most Popular

To Top