សុខភាព និង ផ្លូវភេទ

លាមកកូន ប្រែជាស្អុយខ្លាំង បង្ហាញអ្នកពីអ្វីទៅ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ អ្នកពីមូលហេតុ ដែលធ្វើឲ្យលាមក កូនស្អុយខ្លាំង។ តើមានអ្វីខ្លះទៅ?

តាមពិតទៅមានមូលហេតុច្រើន ដែលធ្វើឲ្យលាមកកូនប្រែ ជាស្អុយខ្លាំង។ ប្រសិនជាកូនដែលបៅទឹកដោះម្តាយ លាមកស្អុយអាចបណ្តាល មកពីអាហារដែលអ្នកម្តាយពិសារ។ នៅពេលដែលអ្នកម្តាយបរិភោគអាហារ ដែលមានផ្ទុកប្រូតេអ៊ីនច្រើន ចូលក្នុងរាងកាយ នោះលាមកកូនក៏អាចប្រែក្លិនស្អុយខ្លាំងដែរ ព្រោះកូនបានបៅទឹកដោះអ្នក។

មូលហេតុផ្សេងទៀត អាចបណ្តាលមកពីក្រពះកូនមិនអាចរំលាយអាហារបានល្អ។ នៅពេលដែលក្រពះកូនមិនរំលាយអាហារ នឹងធ្វើឲ្យអាហារដែលមានក្នុងនោះប្រែជាដុះផ្សិត។ ជាហេតុដែលធ្វើឲ្យកូនបត់ជើងធំចេញមកអាចប្រែជាក្លិនស្អុយជាងមុនខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីអាហារដែលខ្លួនបរិភោគ ហើយអាហារដែលកូនញ៉ាំ ទើបមិនធ្វើឲ្យលាមកកូនប្រែជាក្លិនមិនល្អខ្លាំង៕ ប្រភព៖health.com.kh

Most Popular

To Top