កាសិក្សាបានបង្ហាញថាការឱបគ្នាជាសញ្ញាសកលមួយបង្ហាញពីសេចក្ដីស្រឡាញ់ រំភើប និងពេលកើតទុក្ខជាដើម។ ការឱបបានផ្ដល់នូវភាពកក់ក្ដៅ និងគុណប្រយោជន៍ជាច្រើន។
១. ជួយទប់ស្កាត់ជំងឺ៖ ការឱបគ្នាត្រូវបានគេដឹងថាជាការព្យាបាលប្រឆាំងនឹងជំងឺតានតឹងផ្លូវចិត្ត។ ការសិក្សាមួយបានធ្វើលើយុវជន៤០៤នាក់ ដោយបានបែកចែកជាពីរក្រុម។ មួយក្រុមបានទទួលការគាំទ្រ និងឱបជាប្រចាំ និងមួយក្រុមទៀតមិនទទួលបានអ្វីទាំងនេះទេ។ជាលទ្ធផល ក្រុមដែលទទួលបានការឱបញឹកញាប់មានអត្រាឈឺទាបជាងអ្នកដែលមិនទទួលបានការឱបថ្នាក់ថ្នម។
២. ជួយសម្រួលអារម្មណ៍៖ ការឱបបានជួយកាត់បន្ថយការភ័យខ្លាច អារម្មណ៍កណ្ដោចកណ្ដែង និងជួយផ្តល់នូវកម្លាំងចិត្ត ដែលមានប្រយោជន៍ចំពោះសុខភាពមនុស្ស។
៣. កាត់បន្ថយការឈឺចាប់៖ ការប៉ះបានជួយកាត់បន្ថយនូវការឈឺចាប់ ហើយការឱបជាទម្រង់មួយនេះនៃការប៉ះដូចគ្នា ដូចនេះវាបានរួមចំណែកក្នុងការកាត់បន្ថយការឈឺចាប់។
៤. កាត់បន្ថយភាពនឿយហត់៖ គ្រាន់តែបានឱបត្រឹម១០វិនាទី អាចជួយកាត់បន្ថយភាពនឿយហត់បានមួយកម្រិត។ ការឱបជាវិធីទប់ទល់នឹងភាពនឿយហត់ និងជួយដាស់អារម្មណ៍ឲ្យបានធូរស្បើយ។
គួរបញ្ជាក់ថាអ្នកខ្លះគិតថាឱបគ្នាឲ្យបានច្រើនដងក្នុងមួយសប្តាហ៍ដើម្បីក្ដីសុខ តែមិនបាច់ដល់ប៉ុណ្ណឹងពេកទេ ឱបគ្នាត្រឹមប្រាំនាទីក្នុងមួយក៏ជួយឲ្យអ្នកសប្បាយចិត្តដែរ៕ប្រភព៖Sabay