ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេល ដែលអាចពិនិត្យដឹងថាអ្នកមានផ្ទៃពោះឬទេ។ តើមានអ្វីខ្លះទៅ?
ជាធម្មតា ពេលដែលអ្នកបាត់រដូវចំនួន១០ថ្ងៃ អ្នកអាចទិញប្រដាប់ពិនិត្យទឹកនោម មកពិនិត្យដឹងថា អ្នកមានផ្ទៃពោះឬទេហើយ។
ជាពិសេស ពេលដែលអ្នកមានផ្ទៃពោះ អ្នកនឹងកើតមានអាការៈចង់ក្អួត ហើយក៏មាននារីមួយចំនួន ក្រោយពេលមានផ្ទៃពោះ គឺចូលចិត្តញ៉ាំជូរ និងហិរផងដែរ។
ដូចនេះ បើអ្នកកើតមានអាការៈចង់ក្អួត ងងុយគេងខ្លាំង និងវិលមុខ អ្នកគួរតែប្រយ័ត្ន។ បើរដូវអ្នកហួស១អាទិត្យឡើងលើ ហើយមិនទាន់មកទៀត អ្នកអាចទៅមន្ទីរពេទ្យដើម្បីពិនិត្យបាន ព្រោះទៅពិនិត្យនៅមន្ទីរពេទ្យ អាចនឹងច្បាស់ជាងពិនិត្យខ្លួនឯង៕
ប្រភព៖ health.com.kh