សុខភាព និង ផ្លូវភេទ

អ្នកម្តាយមានផ្ទៃពោះ អាចញ៉ាំផ្លែឈើនេះ ដើម្បីជាពីផ្តាសាយ

នៅពេលដែលអ្នកផ្តាសាយ រឿងទីមួយដែលអ្នកធ្វើមិនមែនប្រើថ្នាំមកព្យាបាលនោះទេ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។ ដូចនេះអ្នកគួរតែប្រើផ្លែឈើដែលមានវីតាមីនCមកព្យាបាលវិញ។ តើមានផ្លែឈើអ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ផ្លែប៉ោម

នៅក្នុងផ្លែប៉ោមនេះមានវីតាមីនC និងប៉ូតាស្យូមជាច្រើនដែលអាចជួយធ្វើឲ្យអាការៈក្អួតរបស់អ្នកបានធូរស្រាលជាងមុន ហើយវាក៏មានសារធាតុដែលអាចជួយទប់ទល់នឹងមេរោគផ្តាសាយ ដែលអាចជួយធ្វើឲ្យអ្នកឆាប់ជាសះស្បើយដូចគ្នា។

ផ្លែម្នាស់

នៅក្នុងផ្លែម្នាស់នេះមានវីតាមីនB និងC រួមជាមួយសារធាតុចិញ្ចឹមជាច្រើនដែលអាចជួយធ្វើឲ្យអ្នកបរិភោគបាន ហើយឆាប់រំលាយទៀតផង។ ម្យ៉ាងទៀតវាក៏មានសារធាតុម្យ៉ាងដែលអាចជួយធ្វើឲ្យអាការៈក្អក ឬឈឺបំពង់កដែលបណ្តាលមកពីផ្តាសាយឆាប់ជាទៀតផង។

ក្រូចថ្លុង

នៅក្នុងក្រូចថ្លុងនេះមានសារធាតុជាច្រើនដែលអាចជួយកាត់ស្លេស្ម បំបាត់ក្អកបាន ប៉ុន្តែអ្នកមិនត្រូវញ៉ាំច្រើនឡើយ។

ទំពាំងបាយជូរ

នៅក្នុងផ្លែឈើប្រភេទនេះមានសារធាតុជាច្រើនដែលអាចជួយសម្លាប់មេរោគនៃជំងឺផ្តាសាយបាន នោះអ្នកម្តាយនឹងងាយឆាប់ជាសះស្បើយជាមិនខាន៕ប្រភព៖health

Most Popular

To Top