សុខភាព និង ផ្លូវភេទ

គន្លឹះបីយ៉ាងដើម្បីទទួលបានការគេងដ៏ស្កប់ស្កល់សុខស្រួល

ជនជាតិអាមេរិកជាច្រើនមិនបានគេងឲ្យបាន ៧ ម៉ោងក្នុងមួយយប់នោះទេ ដែលជាហេតុធ្វើឲ្យពួកគេប្រឈមនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺធាត់។

ប៉ុន្តែខួរក្បាលត្រូវការការគេងពេលយប់ដ៏ល្អបំផុត នេះបើយោងតាមវេជ្ជបណ្ឌិត Randall Wright អ្នកជំនាញផ្នែកសរសៃប្រសាទនៅមន្ទីរពេទ្យ Houston Methodist ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

វេជ្ជបណ្ឌិត Randall Wright បាននិយាយថា “នៅពេលដែលអ្នកគេងលក់ ខួរក្បាលរបស់អ្នកនឹងបំពេញភារកិច្ចដែលវាមិនអាចធ្វើបាននៅពេលថ្ងៃរបស់អ្នក ដូចជាការសម្អាតកាកសំណល់ ការរក្សាទុកព័ត៌មានថ្មីៗ និងការចងចាំ”។ នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ ខួរក្បាលមិនអាចបំពេញភារកិច្ចទាំងអស់នេះបានទេ ហើយវាអាចនាំឲ្យមានបញ្ហានៃការចងចាំ និងជំងឺខួរក្បាលធ្ងន់ធ្ងរក្នុងរយៈពេលវែង។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

គាត់ក៏បាននិយាយថា វាក៏អាចបណ្តាលឲ្យមានជំងឺរ៉ាំរ៉ៃដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគេងមិនលក់ផងដែរ។

វេជ្ជបណ្ឌិត Randall Wright បានផ្តល់នូវគន្លឹះបីយ៉ាង ដើម្បីជួយឲ្យអ្នកគេងលក់ស្រួល។

១. ចាប់ផ្តើមទម្លាប់ល្អៗនៅពេលយប់ ដែលអាចរាប់បញ្ចូលទាំងការដុសធ្មេញ ការងូតទឹកក្តៅឧណ្ហៗ ការស្តាប់តន្ត្រី ការសម្រាក និងការអានសៀវភៅ។ វេជ្ជបណ្ឌិត Randall Wright បាននិយាយថា “ខួរក្បាលរបស់អ្នកនឹងចាប់ផ្តើមស្គាល់លំនាំនេះ ដែលជាសញ្ញាបង្ហាញថា វាដល់ពេលដែលត្រូវសម្រាក ហើយវានឹងបញ្ចេញអ័រម៉ូនដើម្បីជួយឲ្យអ្នកដេកលក់នៅពេលអ្នកចូលគេង”។

២. ចូរទុកគ្រឿងអេឡិចត្រូនិចរបស់អ្នកចេញពីបន្ទប់គេង។ គាត់បាននិយាយថា “នេះប្រហែលជាមិនអាចអនុវត្តបានសម្រាប់មនុស្សពេញវ័យនោះទេ ប៉ុន្តែវាគឺជាកត្តាចាំបាច់សម្រាប់កុមារ”។ កុំប្រើទូរស័ព្ទរបស់អ្នកនៅពេលអ្នកចាប់ផ្តើមងងុយគេង ហើយអ្នកគួរបញ្ឈប់ការមើលកុំព្យូទ័រ ឬទូរទស្សន៍របស់អ្នកពីរបីម៉ោងមុនចូលគេង។ ផ្ទុយទៅវិញ ចូរផឹកតែមួយពែង ឬអានសៀវភៅ។

៣. ញ៉ាំ និងធ្វើលំហាត់ប្រាណមុនគេងឲ្យបានយូរបន្តិច។ ចូរទទួលទានអាហារពេលល្ងាចមុនម៉ោង ៧ យប់ ដើម្បីទុកពេលឲ្យរាងកាយអ្នករំលាយអាហាររបស់អ្នកមុនពេលចូលគេង៕ប្រភព៖health

Most Popular

To Top