ផ្លែប័រនេះគឺជាផ្លែឈើដែលអ្នកទាំងអស់គ្នា ធ្លាប់ដឹងមកហើយថាវាជា ផ្លែឈើដែលមានសារធាតុជាច្រើនដោយមិនត្រឹមតែ អាចការពារសុខភាពអ្នកបានទេ ថែមទាំងអាចការពារ សម្រស់បានទៀតផង។ ដូចនេះក្រោយពេល ដែលអ្នកញ៉ាំមួយថ្ងៃមួយ ផ្លែក្នុងរយៈពេលមួយខែ តើវានឹងមានអ្វីកើតឡើងទៅ?
នៅក្នុងផ្លែប័រនោះមានសារធាតុដែល អាចជួយបញ្ចុះកាឡូរីក្នុងរាងកាយ អ្នក និងការពារបេះដូងអ្នកឲ្យមានសុខភាពល្អ។ មានមនុស្សមួយចំនួនមិនហ៊ាន ពិសារច្រើនឡើយ ដោយខ្លាចវាមានគីមីច្រើន។
សូមអ្នកកុំបារម្ហពីបញ្ហានេះអី ព្រោះសំបកវាក្រាស់ ជាហេតុដែលអាចជួយការពារ មិនឲ្យគីមីច្រើនចូលទៅក្នុងឡើយ។ នៅក្នុងផ្លែប័រដ៏តូចមួយនេះមានសារធាតុចិញ្ចឹមជាច្រើន ថែមទាំងមានប៉ូតាស្យូម លើសចេកពីរដងទៀតផង។
ម្យ៉ាងទៀតវានឹងជួយការពារចក្ខុវិញ្ញាណ របស់អ្នកឲ្យមានសុខភាពល្អ ដោយមិនងាយមានជំងឺទាក់ទងនឹងភ្នែកនោះទេ។ ជាងនេះទៅទៀតវានឹងជួយរក្សារាងអ្នកឲ្យស្អាត ដោយសារតែនៅក្នុងនោះមានសារធាតុ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែត ហើយមិនចង់ញ៉ាំអី ផ្សេងក្រោយពេលដែលពិសារវាហើយនោះទេ៕ ប្រភព៖health.com.kh
