សុខភាព និង ផ្លូវភេទ

ភេសជ្ជៈប៉ូវកម្លាំង អាចប៉ះពាល់ដល់ចង្វាក់បេះដូង

តើអ្នកពិតជាមានបំណងចង់ឲ្យមានកម្លាំងឡើងវិញតាមរយៈការញ៉ាំភេសជ្ជៈប៉ូវកម្លាំងមែនទេ? អ្នកគួរតែគិតរកវិធីអ្វីមួយផ្សេងវិញទៅ ព្រោះវា ជាតិកាហ្វេអ៊ីនដ៏ខ្ពស់របស់ភេសជ្ជៈមួយនេះអាចធ្វើឲ្យបេះដូងដើរខុសចង្វាក់បាន។

មានសេចក្តីរាយការណ៍មួយដែលទាក់ទង នឹងផលរំខាននៃការញ៉ាំភេសជ្ជៈប៉ូវកម្លាំងបណ្តាលឲ្យមានបញ្ហាដល់ចង្វាក់បេះដូង។ អ្នកជំងឺត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ក្រោយពីកើតអាការៈក្អួតឈាម។ តាមការពិនិត្យរបស់គ្រូពេទ្យរកឃើញថា អ្វីដែលមិនធម្មតានោះគឺចង្វាក់បេះដូងលោតលឿនបំផុតរហូតដល់ ១៣០ដងក្នុងមួយនាទី។ តាមការថតចង្វាក់បេះដូង ECG ឃើញថាមានបញ្ហាបេះដូងញ៉ាក់ជាប់ឬហៅថា Atrial Fibrillation ដែលវាអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរបានបើសិនជាមិនស្វែងរកការព្យាបាល។

អ្នកជំងឺបាននិយាយថា គាត់បានញ៉ាំភេសជ្ជៈប៉ូវកម្លាំងប្រភេទ Monster ចំនួនពីរកំប៉ុងក្នុងមួយថ្ងៃ ដែលមានជាតិកាហ្វេអ៊ីនសរុបចំនួន ៣២០មីលីក្រាម ជាមួយនឹងស្រាបៀពីរទៅបីកំប៉ុងថែមទៀត។ ក្រោយពីប្រើថ្នាំព្យាបាលហើយ អាការៈជំងឺ Atrial Fibrillation ក៏ធូរស្រាលមកវិញក្នុងរយៈពេល ៤៨ម៉ោងក្រោយ។ ចំពោះការឆ្លុះក្រពះវិញឃើញថា មូលហេតុនាំឲ្យក្អួតឈាមបណ្តាលមកពីការខំប្រឹងក្អួតពេកទើបធ្វើឲ្យរហែកករហូតដល់ចេញឈាម។ ក្រោយពីអ្នកជំងឺស្រួលបួលវិញហើយ ក៏គ្រូពេទ្យឲ្យចេញទៅផ្ទះ ព្រមទាំងតាមដានបន្តទៀតផងដែឬ ប៉ុន្តែគាត់ក៏លែងមានរោគសញ្ញាជំងឺបេះដូងដើរខុសចង្វាក់ទៀតដែរ។ ថ្វីបើមានកត្តាជាច្រើននាំឲ្យអ្នកជំងឺកើតបញ្ហា Atriall Fibrillation ក៏ដោយ​ក៏ការញ៉ាំភេសជ្ជៈប៉ូវកម្លាំងដើរតួនាទីសំខាន់ចំពោះរឿងនេះដែរ។ ជាតិកាហ្វេអ៊ីនរហូតដល់ ១៦០មីលីក្រាមរបស់ភេសជ្ជៈប៉ូវកម្លាំង Monster មានចំនួនខ្ពស់ជាងភេសជ្ជៈធម្មតាៗដែលមានជាតិកាហ្វេអ៊ីនដែរនោះរហូតដល់ ៤ដងឯណោះ។ ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Journal of Addiction Medicine។

ក្រោយពីបងប្អូនអានអំពីរឿងនេះរួចហើយ សូមចាំថាគេការសិក្សានេះបានធ្វើទៅលើភេសជ្ជៈប៉ូវកម្លាំងមួយប្រភេទប៉ុណ្ណោះ ហើយភេសជ្ជៈនេះក៏មិនមានក្នុងស្រុកយើងដែរ ប៉ុន្តែអ្វីដែលត្រូវយល់ដឹងនោះគឺឱ្យតែភេសជ្ជៈប៉ូវកម្លាំងទាំងអស់សុទ្ធតែដូចគ្នាទាំងអស់ ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្នផងរាល់ការញ៉ាំភេសជ្ជៈប៉ូវកម្លាំងនានាដែលមានក្នុងស្រុកយើង៕ ប្រភព៖health.com.kh

Most Popular

To Top