សុខភាព និង ផ្លូវភេទ

គួរស្វែងយល់! អ្នកកើត ក្នុងទសវត្សរ៍ឆ្នាំ៧០ ឬ៨០? ប្រសិទ្ធិភាព នៃការទទួលបាន ការចាក់ថ្នាំបង្ការ រោគអាចហួស សុពលភាព

បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ថា ប្រសិនបើលោកអ្នក ចូលរៀននៅថ្នាក់ បឋមសិក្សា នៅក្នុងទសវត្សរ៍ឆ្នាំ៨០ ឬ៩០ នោះអ្នកអាចនៅចាំបាន នូវអ្វីដែលជាអំឡុងពេលដែល បានទទួលការចាក់ថ្នាំបង្ការរោគ ហើយអ្នកបានឃើញ និងប្រាកដក្នុងចិត្តថា ជាមនុស្សម្នាក់ ដែលក្លាហានបំផុតក្នុងចំណោមមនុស្សម្នាក់ៗ​នៅក្នុងថ្នាក់រៀន ។

ពិតណាស់ ទាំងនោះមិនត្រឹមតែទទួលបាន ការចាក់ថ្នាំតែមួយមុខគត់ប៉ុណ្ណោះទេ ។ នៅពេលទារកដែលបានកើតមក នៅក្នុងទសវត្សរ៍ឆ្នាំ៧០ ឬ៨០ ត្រូវបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយដើម្បីទប់ទល់នឹងជំងឺ ដែលតែងកើតឡើងជាប្រចាំ ។ ជាការពិតណាស់ វាតម្រូវឲ្យស្របទៅតាមច្បាប់របស់ប្រទេសសិង្ហបុរី ដើម្បីទទួលបានភាពសុំានឹងជំងឺប្រឆាំង នឹងជំងឺកញ្ច្រិល និងរោគខាន់ស្លាក់ ។ វេជ្ជបណ្ឌិត Raymond Fong ប្រធានមន្ទីរពេទ្យផ្នែក ជំងឺឆ្លងបានថ្លែងដូច្នេះ ។

ប៉ុន្តែ អាចល្អវិញ សម្រាប់រយៈពេល៣០ ឬ៤០កន្លងទៅនេះ ។ តើអ្នកធ្លាប់គិតថា បើសិជាវ៉ាក់សាំង ដែលអ្នកបានទទួលការ ចាក់បញ្ចូលកាលពីនៅជាទារក នៅមានប្រសិទ្ធិភាពឬ? ក្រុមការងារពាក់ព័ន្ធនឹងជីវិតពិត នៅសិង្ហបុរី បាននិយាយទៅកាន់ ក្រុមអ្នកជំនាញការ ដើម្បីស្វែងរកនូវអ្វីដែលនៅមានប្រសិទ្ធិភាព និងអ្វីដែលទាមទារឲ្យធ្វើការរំលឹក សារជាថ្មីឡើងវិញ ។

ការចងចាំរបស់អ្នកសម្រាប់ការទទួលបាន ការចាក់ថ្នាំ នៅក្នុងទសវត្សរ៍ឆ្នាំ៧០ ឬ៨០នោះ អាចមានភាពល្អប្រសើរ ប៉ុន្តែ ល្អសម្រាប់តែថ្ងៃ ដែលបានកំណត់ទាំងនោះប៉ុណ្ណោះ ។

កម្មវិធីជាតិសម្រាប់បង្កើតឲ្យមានភាព សុំាសម្រាប់កុមារភាពរួមមាន៖
១.វ៉ាក់សាំងការពារជំងឺបង្កឡើងដោយ បាក់ស៊ីល ហៅកាត់ (BCG)
២.វ៉ាក់សាំងការពារជំងឺខាន់ស្លាក់ (DPT)
៣.វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង (គ្រុនស្វិតដៃជើង សម្រាប់រយៈពេលខ្លី)
៤.វ៉ាក់សាំងការពារជំងឺអុត (បានដកចេញ នៅក្នុងឆ្នាំ១៩៨១)
៥.វ៉ាក់សាំងការពារជំងឺកញ្ច្រិល
៦.វ៉ាក់សាំងការពារជំងឺថ្លើមប្រេភទ B (ដាក់បញ្ចូលនៅក្នុងឆ្នាំ១៩៨៧)៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top