សុខភាព និង ផ្លូវភេទ

អ្នកស្លាប់ដោយសារ មេរោគរលាកសួត កូរ៉ូណាវីរុស កើនដល់ ១៣២ នាក់ និងឆ្លងជិត ៦០០០ ករណី

បរទេស៖ អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃពុធនេះថា ចំនួនករណីដែលត្រូវបានបញ្ជាក់នៃការឆ្លងរាលដាលមេរោគរលាកសួត កូរ៉ូណាវីរុសយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន បានកើនឡើងដល់ ៥.៩៧៤ នាក់។

យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយថ្ងៃទី២៩ ខែមករាឆ្នាំ ២០២០ បានឱ្យដឹងថា ចិនបានប្រកាសថាចំនួនអ្នកស្លាប់ដោយសារវីរុសថ្មីនេះបានកើនឡើងដល់ ១៣២ នាក់ ហើយដោយមានករណីថ្មីចំនួន ៨៤០ ករណីនៅខេត្តហ៊ូប៉ី។

សូមបញ្ជាក់ថា ជំងឺ Sars ដែលធ្លាប់កើតនៅប្រទេសចិន បានឆ្លងដល់មនុស្ស ៥.៣២៧ នាក់នៅចិនដីគោកក្នុងរយៈពេល ៩ ខែហើយបានសម្លាប់មនុស្ស ៣៤៩ នាក់នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) ៕ ប្រែសម្រួលៈណៃតុលា

Most Popular

To Top