ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)បានលើកឡើងកាលពី ថ្ងៃចន្ទថា ការធ្វើវិនិច្ឆ័យទៅលើការប្រើប្រាស់ឳសថសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដែលមានឈ្មោះថា hydroxychloroquine លើអ្នកជំងឺកូវីដ១៩ នឹងត្រូវ “ផ្អាកជាបណ្តោះអាសន្ន” ។ ទន្ទឹមនឹងនេះដែរ មានទិន្នន័យបង្ហាញពីសុវត្ថិភាពដោយក្រុមប្រឹក្សាត្រួតពិនិត្យសុវត្ថិភាព ។
ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់ដល់ទស្សនាវដ្តី The Lancet ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រស្តីពីការសិក្សាអង្កេតតាមដានលើឳសថ hydroxychloroquine និង chloroquine ដែលមានប្រសិទ្ធិភាពលើអ្នកជំងឺកូវីដ១៩ដេលបានប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ ។
ក្រុមអ្នកនិពន្ធទាំងឡាយដែលបានសិក្សា បានរាយការណ៍ឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺដែលទទួលបានឳសថ នៅពេលដែលប្រើប្រាស់តែមួយមុខ ឬលាយជាមួយថ្នាំ macrolide ពួកគេបានព្យាករណ៍ថា ដែលធ្វើឲ្យអត្រាមរណភាពខ្ពស់ ។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា អ្នកនៅមន្ទីរពេទ្យជាង៤០០នាក់ មកពីប្រទេសចំនួន៣៥ ដែលជាអ្នកជំងឺធ្ងន់ធ្ងរ ហើយជិត៣.៥០០នាក់ ជាអ្នកជំងឺដែលបានចូលរួមមកពីប្រទេសចំនួន១៧ស្ថិតក្រោមការវិនិច្ឆ័យរួមគ្នា ។
គាត់បានថ្លែងថា “WHO នឹងផ្តល់នូវអ្វីដែលថ្មីៗនៅពេលក្រោយ នៅពេលដែលយើងបានដឹងអ្វីដែលលើសពីនេះ” ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា