សុខភាព និង ផ្លូវភេទ

ការសិក្សាថា មនុស្សចាប់ ពីអាយុពី១៨ទៅ២៥ឆ្នាំ គួរតែចៀសវាងការ សេពគ្រឿងស្រវឹង ក្នុងពេលមានផ្ទៃពោះ

អង់គ្លេស ៖ បើយោងតាមការស្ទង់មតិ របស់ជនជាតិអង់គ្លេស ចំនួន២០០០ នាក់ បានប្រាប់ថា មនុស្សពេញវ័យមួយភាគបួន ដែលមានអាយុ ចន្លោះពី១៨ ទៅ ២៥ ឆ្នាំ មិនបានដឹងថា ស្ត្រីមិនគួរផឹកស្រាអំឡុង ពេលមានផ្ទៃពោះនោះឡើយ ព្រោះបង្ករគ្រោះថ្នាក់ដល់ទារក ក្នុងផ្ទៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

២៦ភាគរយ ដែលគួរឲ្យភ្ញាក់ផ្អើល បានសារភាពថា ពួកគេមិនបានដឹងពីការ ណែនាំជាផ្លូវការចែងថា ស្ត្រីបើមានផ្ទៃពោះ គួរចៀសវាងទទួលទានស្រា។ មានមនុស្សពេញវ័យ ត្រឹមតែ១៧ភាគរយប៉ុណ្ណោះ បានកំណត់អត្តសញ្ញាណជាតិ អាល់កុលក្នុងស្បូន ដោយបានបង្ករគ្រោះថ្នាក់ ដល់ទារកក្នុងរយៈពេលយូរ ជាងសារធាតុដទៃទៀត ដូចជាហេរ៉ូអ៊ីន ។

ការស្រាវជ្រាវារកឃើញថា ស្ទើរតែពាក់កណ្តាល (៤៩ ភាគរយ) នៃស្រ្តីអាយុ ១៨-២៥ ឆ្នាំ ត្រូវបានគេស្ទង់មតិថា ពួកគេទទួលបានព័ត៌មាន អំពីការសេពគ្រឿងស្រវឹង ពេលមានផ្ទៃពោះពីបណ្តាញ សង្គម ខណៈ៤នាក់ក្នុងចំណោម ១០ នាក់បានពិភាក្សា ជាមួយគ្រូពេទ្យ ។

លោកស្រី Sandra Butcher នាយកប្រតិបត្តិ នៃចក្រភពអង់គ្លេស នៃអង្គការជាតិទទួលបន្ទុករោគ សញ្ញាអាល់កុលហ្វូតល (NOFAS-UK) បានមានប្រសាសន៍ថា ព័ត៌មានគឺជាអំណាច ហើយវាជាការព្រួយបារម្ភយ៉ាងខ្លាំង ដែលមានមនុស្ស វ័យពេញតិចតួចណាស់ បានដឹងពីគ្រោះថ្នាក់ ៕
ដោយ៖លី ភីលីព

Most Popular

To Top