ក្រុមគ្រូពេទ្យព្យាបាលផ្នែកសន្លាក់ និងចលនាឆ្អឹង បានជំរុញឲ្យមនុស្ស មិនស្វែងរកការព្យាបាល សម្រាប់ការឈឺឆ្អឹងខ្នង នៅលើយូធ្យូប បន្ទាប់ពីការសិក្សាមួយ បានរកឃើញវីដេអូចំនួន៦ ក្នុងចំណោមវីដេអូ ដែលមើលច្រើនបំផុត បានបដិសេធការពិត ឬព័ត៌មានមិនពិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកជំនាញបាននិយាយថា ព័ត៌មានជំនួយត្រូវគេហៅថា “ការណែនាំ” ទាំងនេះនឹងនាំឲ្យមានការរងរបួស ដែលអាចចៀសវាងបាន គួរតែចៀសវាងទៅ ដោយនិយាយថា ពួកគេបានឃើញមនុស្សម្នាក់ ដែលធ្វើឲ្យស្ថានភាពរបស់លោក កាន់តែអាក្រក់ ដោយសារតែការដំបូន្មានបែបនេះ។
ក្នុងចំណោមអនុសាសន៍អាក្រក់បំផុត ដែលបានផ្តល់ឲ្យតាមរយៈវីដេអូ ត្រូវបានគេអះអាងថា មនុស្សគួរតែលាបប្រេងខ្ទឹមស ទៅកន្លែងឈឺចាប់ និងចៀសវាង ការបរិភោគអាហារមួយចំនួន។ អ្នកខ្លះបានទៅរកការព្យាបាល ដោយអព្ភូតហេតុ តាមរយៈការផឹកទឹកក្រូចឆ្មារ និងទឹកអំបិល ខណៈអ្នកផ្សេងទៀត បានចោទប្រកាន់ថា ពួកគេមានដោះស្រាយយ៉ាងរហ័ស សម្រាប់ការឈឺចាប់៕ ដោយ៖លី ភីលីព


