ចិន៖ក្រុមអ្នកស្រាវជ្រាវអះអាងថា ប្រភេទវីរុសផ្តាសាយជ្រូកបានរីកសាយ ជាទូទៅលើសត្វជ្រូកនៅប្រទេសចិន និងមានសក្តានុពលក្នុងការរាលដាលដល់ មនុស្ស និងក្លាយជាជំងឺរាតត្បាតមួយផ្សេងទៀត បន្ទាប់ពីមេរោគ COVID19 នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនាញមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បាននិយាយថា សត្វជ្រូកគឺជាម៉ាស៊ីនកណ្ដាលដ៏សំខាន់ ឬ ឧបករណ៍លាយចម្រុះសម្រាប់ វីរុសដែលរាលដាលពីសត្វព្រៃមកមនុស្ស។ ក្រុមស្រាវជ្រាវចិនបាននឹងកំពុងសិក្សាពីការផ្ទុះឡើង នៃជំងឺផ្តាសាយជ្រូក នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកនៅទូទាំងប្រទេសហើយនិយាយថា ការឆ្លងចុងក្រោយ អាចឆ្លងទៅមនុស្ស។
មានតែមនុស្ស២នាក់ប៉ុណ្ណោះ ដែលត្រូវបានគេអះអាងថា វីរុសឆ្លងនេះ មានឈ្មោះថា G4 EAH1N1 ចាប់តាំងពីការផ្ទុះ លើកដំបូងនៅក្នុងឆ្នាំ ២០១៦ ប៉ុន្តែអ្នកស្រាវជ្រាវនិយាយថា វាត្រូវបានគេយកទៅប្រើប្រាស់ក្នុងការឆ្លង ទៅមនុស្ស។ ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឲ្យមានការត្រួតពិនិត្យកសិដ្ឋាន និងមនុស្សកំពុង ធ្វើការ ឬនៅក្បែរពួកគេ ខណៈការឆ្លងបន្ថែមទៀតអាចបណ្តាលឲ្យវីរុស សម្របខ្លួន និងក្លាយជា ជំងឺរាតត្បាត៕ដោយ៖លី ភីលីព


